ភ្នំកក់កេះកំពុងរងការកាយបំផ្លាញពីសំណាក់ក្រុមឈ្មួញ

0

ខេត្ដកំពត៖ ភ្នំ​កកេះ​ ស្ថិត​ក្នុង​សង្កាត់​ អណ្ដូង​ ខ្មែរ​ ក្រុង​កំពត​ ត្រូវ​បាន​ ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា​ ពេល​នេះ​កំពុង​រង​ការ​គាស់​ បំផ្លាញ​យក​ថ្ម​ និង​ដី​លក់​ យ៉ាង​អនាធិបតេយ្យ​ រីឯ​ មន្ដ្រី​ជំនាញ​និង​អាជ្ញាធរ​ ហាក់​ធ្វើ​មិនដឹង​ ។​

​តាម​សេចក្ដីរាយការណ៍​ថា​ ដី​ព្រៃ​ភ្នំ​ប្រមាណ​ជិត​ ២០​ហិ​កតា​ពេល​នេះ​ត្រូវ​ បាន​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​រុករាន​ កាយ​ និង​វាយ​យក​ថ្ម​លក់​ជា​រៀងរាល់ថ្ងៃ​ តែ​គេ​មិន​ដែល​សង្កេត​ឃើញ​មាន​មន្ដ្រី​ ជំនាញ​ ចុះ​មក​ត្រួតពិនិត្យ​ឡើយ​ ។​
​ប្រភព​ថា​ ម្ចាស់​អាជីវកម្ម​ខាងលើ​ ឈ្មោះ​ លី​ ហើយ​បច្ចុប្បន្ន​ ក្រុមហ៊ុន​ លោក​ លី​ ក្រៅ​តែ​ពី​ការ​បំផ្លាញ​ភ្នំ​យ៉ាង​ សកម្ម​គេ​ក៏​បាន​ដឹក​ដី​ និង​ថ្ម​ដោយ​ពុំ​មាន​ គម្រប​ឆ្លងកាត់​ក្រុង​ធ្វើ​ឱ្យ​ខូច​ផ្លូវ​ និង​ ប៉ះពាល់​សុខភាព​ ប្រជាពលរដ្ឋផងដែរ ។​
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺ ពី​លោក​ សម​ វិចិត្រ​ ប្រធាន​មន្ទីរ​រ៉ែ​ និង​ ថថាមពល ខេត្តកំពតបានទេ ដោយ សារទូរស័ព្ទរបស់គាត់ ដាក់ប្រព័ន្ធជាប់រវល់។
​ប្រជាពលរដ្ឋ​ និយាយថាសកម្មភាព វាយ​ថ្មភ្នំ​លក់​បាន​កើត​មាន​ជា​រៀងរាល់ថ្ងៃ​ រីឯ​អាជ្ញាធរ​ និង​ស្ថាប័ន​ជំនាញ​នៅ​ខេត្ដ​ កំពត​ ធ្វើហាក់ដូចជាគ្មានរឿងអីកើតឡើង​ នៅខេត្ដកំពតសកម្មភាពបំពាន ច្បាប់​ដោយ​ពួក​ឈ្មួញ​ហាក់ដូចជា​រឿង​ធម្មតា​ អាជ្ញាធរនិងស្ថាប័នជំនាញធ្វើ តែ​មិនដឹង​គ្រប់ពេល​ ៕​