កំពង់ធំ៖ នារីមានសតិមិនប្រក្រតីម្នាក់ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអធមនៅកន្លែងកើតហេតុរួចបើកគេចបាត់ស្រមោលបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៤ និង១០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ០៦ ចំណុចភូមិសំរោង ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។សមត្ថកិច្ចបានឲ្យដឹងថានារីដែលស្លាប់បាត់បង់ជីវិតខាងលើបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ជនរងគ្រោះមានអាយុប្រហែល ៣៥ឆ្នាំ មិនស្គាល់អត្តសញ្ញាណ ។ តាមការបញ្ជាក់របស់សមត្ថកិច្ចស្ថានភាពសព សក់វែង មុខរាងមូល មានកំពស់ ១.៥៥ ម៉ែត្រ សម្បុរ ខ្មៅស្រអែម ពាក់អាវយឺតដៃវែង អាវកមូល ពណ៏លឿងមានផ្កា ស្លៀកខោយឺតជើងធំ ព៌នខៀវ មានផ្ការក្រហម និង ខៀវ ពាក់ស្រោមជើងខាងឆ្វេងពណ៏ស បង្កង់ខ្មៅ និងខៀវ ពាក់ស្រោម ជើងស្តាំពណ៏លឿងបង្កង់ ក្រហមប្រផេះ។ ស្ថានភាពបួសមានស្នាមរលាត់ ស្បែកក្បាលចេញពីលលាក្បាលទំហំ ០៧ ស.ម × ១.២ស.ម ចំពីលើក្បាល មានស្នាមមុតនិងវត្ថុរឹងលើបបូរមាត់ស្តាំ ទំហំ ០២ស.ម × ១ ស.ម មានស្នាមរបកកណ្តាលដើម ទ្រូង ទំហំ ០៧ស.ម × ២ស.ម មានស្នាមរយះទំហំ ៣៥ស.ម × ១២ស.ម ចំពីមុខស្មងជើងខាងឆ្វេងមានស្នាមរយះទំហំ ០៧ស.ម × ១.៥ស.ម ចំពីមុខស្មងជើងស្តាំក្រោមក្បាលជង្គង់ ។
តមការធ្វើកោសល្យវិច្ច័យពិនិត្យសាកសពរួច សមត្ថកិច្ច ដោយមានការចូលរួមពីលោកគ្រូពេទ្យ បានបញ្ជាក់ នារីរូបនេះមានសតិមិនប្រក្រតី ហើយតែងតែដើរឆ្លងថ្នល់ទៅមកៗ និងត្រូវរថយន្តធុនធំបុក បណ្តាលអោយស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង។
តាមរយៈការរៀបរាប់បញ្ជាក់ពីលក្ខណៈរូបរាងសពខាងលើ របស់សមត្ថកិច្ច បើបងប្អូនប្រជាពលរដ្ឋណា បាត់សមាជិកគ្រួសារមានលក្ខណៈភិនភាគដូចខាងលើសូមទំនាក់ទំនងមកសមត្ថកិច្ច ឬ លោកមេឃុំបារាយណ៍ ។
ក្រោយពិនិត្យចប់ សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ សព ជូនលោក ធូ សេង មេឃុំ បារាយណ៍ ដើម្បីចាត់ចែងបន្ត។