រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកការស៊ើប អង្កេតករណីកិច្ចសន្យាលក់ផ្តាច់ ដែលមានដីទំហំ ជាង៥ម៉ឺន ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានេចញនូវលិខិត ៨៥៥/ ២០ សជណ មកលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងលោកប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ចរខេត្ត, លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត,
ប្រធានបន្ទីររសដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត,លោកប្រធានសាខាពន្ធដារខេត្ត និង លោកអភិបាលក្រុងកំពង់ ឆ្នាំង ដើម្បីចាត់វិធានការរដ្ឋបាល និងបើកការស៊ើប អង្កេតករណីកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ ២០១៥ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទប្រុស មាន ទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៥៥.៥០១,៤៣ ម៉ែត្រការ៉េ និងទំហំ៤២៤,០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនូសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និងសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីលើកវិធានការដោះស្រាយ ។

ករណីនេះផងដែរ ប្រសិនបើគណកម្មការស្រាវជ្រាវ និងរកឃើញថាមានការប្រើប្រាស់លិខិតក្លែងតាមគ្រប់រូបភាព រកឃើញបទល្មើស ជននោះនឹងត្រូវទទួលខុសត្រូវ និងចាត់ការតាមច្បាប់ជាធរមាន។

សូមបញ្ជាក់ថា ការចេញលិខិតលេខ ៨៥៥/២០ សជណ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំងនេះ បន្ទាប់ពីរដ្ឋបាលខេត្តកំពង់ឆ្នាំងបាន ចេញនូវដីកាលេខ ២៦៥/២០ សម្រេចមោឃភាពកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ រឺក់ វាខ្លីន ភេទប្រុស មាន ទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៥៥០១,៤៣ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្នុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនូសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និង ដីកាលេខ២៦៦/២០ សម្រេចមោឃភាពកិច្ចសន្យាលក់ផ្កាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទ ប្រុស មានទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៤២៤,០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនួសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ។លិខិតលេខ ៨៥៥/២០ សជណ ដោយយោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត។ របាយការណ៍ និងសំណូមពររបស់គណៈ កម្មការចម្រុះ និងក្រុមការងារជំនាញរដ្ឋបាលខេត្តទទួលបន្ទុក អនុវត្តផែនការរៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេ នៃក្រុង កំពង់ឆ្នាំង(ឆ្នាំ២០២០-២០២៤)។ដីកាលេខ ២៦៥/២០ ដក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ របស់រដ្ឋបាលខេត្ត ស្តីពីការសម្រេចមោឃភាព កិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទប្រុស មាន ទីលំនៅ បច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៥៥.៥០១,៤៣ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនូសបង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និងសំណុំឯកសារពាក់ព័ន្ធទាំងអស់ ។ដីកាលេខ ២៦៦/២០ ដក ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ស្តីពីការសម្រេចមោឃភាព កិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទប្រុស មានទីលំនៅ បច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានដីទំហំ ៤២៤,០៦ ម៉ែត្រការ៉េ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង អមដោយឯកសារយោង គំនូស បង្ហាញទីតាំង ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ និងសំណុំឯកសារពាក់ព័ន្ធទាំងអស់។ទន្ទឹមនោះគណៈកម្មាធិការ គ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត គណៈកម្មការខេត្ត និងក្រុមការងារជំនាញ ទទួល បន្ទុកអនុវត្តផែនការរៀបចំសណ្តាប់ធ្នាប់ សាធារណៈ សោភ័ណភាព និងអភិវឌ្ឍន៍តំបន់មាត់ទន្លេ នៃក្រុងកំពង់ឆ្នាំង(ឆ្នាំ២០២០-២០២៤) បានពិនិត្យ និង កត់សម្គាល់លើឯកសារពាក់ព័ន្ធមួយចំនួនដូចខាង ក្រោម ៖

-កិច្ចសន្យាលក់ផ្តាច់ដីទំហំ ៥៥.៥០១,៤៣ ម៉ែត្រការ៉េ និងកិច្ចសន្យាលក់ផ្តាច់ដីទំហំ ៤២៤,០៦ម៉ែត្រការ៉េ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ភេទប្រុស មានទីលំនៅបច្ចុប្បន្ន នៅភូមិទី១០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ

-គំនូសបង្ហាញទីតាំងដីទាំង២ប្លង់ខាងលើ របស់ឈ្មោះ ម៉ក់ វ៉ាន្នីន ដដែលនេះ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ (ប៉ុន្តែឈ្មោះម្ចាស់ដីផ្សេងទៅវិញ)

-ចំណែកសំណុំឯកសារពាក់ព័ន្ធផ្សេងៗទៀត មានដូចខាងក្រោម៖

សំណុំឯកសារ កំណត់ហេតុចុះអង្កេតដីធ្លី ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥

ខិតធានាអះអាងចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥
ប៉ុន្តែមិនមានវិក័យបត្របង់ពន្ធប្រថាប់ត្រាដែលចេញដោយអង្គភាពសាខាពន្ធដារខេត្ត។

សេចក្តីសន្និដ្ឋានបឋម របស់គណៈកម្មាធិការគ្រប់ គ្រងដីរដ្ឋថ្នាក់ខេត្ត (យោងតាបសំណុំឯកសារនេះ)
មិនទាន់ទិញដីផង បានដីមកពីណាដើម្បីចង្អុល បង្ហាញឱ្យក្រុមការងារវាស់វែង។បុគ្គលដែលចង្អុលបង្ហាញឱ្យក្រុមការងារវាស់វែងដីឱ្យខ្លួនស្តែងឡើងនូវភាពមិនប្រក្រតីមួយចំនួន៖

ទី១.ប្រើកលល្បិចរំលោភយកដីដោយខុសច្បាប់

ទី២.ភូតកុហក់សមត្ថកិច្ចសាធារណៈ និងអាជ្ញាធរមូលដ្ឋាន

ទី៣.ប្រើប្រាស់គំនូសបង្ហាញទីតាំងដី ដែលជាឯកសារខុសច្បាប់ ប្រើជាឧបករណ៍រំលោភយកដីរដ្ឋ រារាំងរដ្ឋបាលសាធារណៈនិងបង្អួចកេរ្តិ៍ឈ្មោះរដ្ឋបាលសាធារណៈយ៉ាងធ្ងន់ធ្ងរ។

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ប្រគល់ភារកិច្ចជូនលោកស្នងការនគរបាលខេត្ត ប្រធានមន្ទីរទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត លោក ប្រធានសាខាពន្ធដារខេត្ត និងលោកអភិបាលក្រុងកំពង់ឆ្នាំង ចាត់វិធានការរដ្ឋបាល និងបើកការស៊ើបអង្កេតសំណុំ រឿងនេះ ស្របតាមនីតិវិធី ដើម្បីវាយតម្លៃឱ្យបានត្រឹមត្រូវ។ក្នុងករណីរកឃើញបទល្មើស ត្រូវរៀបចំនីតិវិធីចាត់ការតាមច្បាប់ជាធរមាន។