ខេត្តព្រះសីហនុ៖ជនជាប់សង្ស័យពាក់ព័ន្ធបទល្មើសចែកចាយនិងរក្សាទុកគ្រឿងញៀនចំនួន៥នាក់ ក្នុងស្រីម្នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ក្រោយពេលបញ្ចាប់ការសាកសួរ។
.លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀនកងរាជ អាវុធហត្ថ ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនជាប់សង្ស័យទាំង៥នាក់ខាងលើ មានឈ្មោះ ទី ១/ឈ្មោះ ម៉ិញ ថន ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅក្រុម១៦ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២/ឈ្មោះ តូច ណាវី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនារីខារ៉ាអូខេ. បច្ចុប្បន្នស្នាក់ នៅ ភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។ទី៣/ឈ្មោះ មាន គឹមហ៊ាង ភេទប្រុសអាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅបណ្ដោះអាសន្នក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី៤/ឈ្មោះ យុត ហ៊ៀត ភេទប្រុស អាយុ ៣៩ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករសំណង់។ស្នាក់នៅ បណ្ដោះអាសន្នក្រុម១៦ ភូមិ ១ សង្កាត់ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី៥/ឈ្មោះ សន ពេជ្រ ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ស្នាក់នៅបណ្ដោះអាសន្នក្រុម១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ជនជាប់សង្ស័យទាំង៥នាក់ នេះ ត្រូវបានចាប់ខ្លូន ក្នុងបទល្មើសជាក់ស្តែង
វេលាម៉ោង១៩:៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២០ នៅចំណុចញូស្តា ស្ថិតនៅក្រុម១៦ ភូមិ១ ស/ក១ ក្រុងព្រះ សីហនុខេត្តព្រះសីហនុ។ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖១.ម្សៅសថ្លាចំនួន១២ កញ្ចប់ទម្ងន់៤៥.៣០ក្រាម ទាំងសម្បក. ទូរសព្ទ ៣ គ្រឿង .ដបជក់១ .ដែកកេះ៤ .កន្ត្រៃ១ និងម៉ូតូ១គ្រឿង។
បច្ចុប្បន្ន ជនជាប់សង្ស័យទាំង៥នាក់ រូមនិងវត្តុតាង ត្រូវបានបញ្ជូនខ្លូនទៅសាលាដំបូងខេត្ត និងត្រូវបាន ចៅក្រមស៊ិបសួរសម្រេច ឃុំខ្លូនដាក់ពន្ធនាគារហើយ នាព្រឹកថ្ងៃទី ៩ខែ ធ្នូ ឆ្នាំ ២០២០ នេះ៕