ខេត្តកំពង់ធំ: កុមារីម្នាក់ទៅឃ្វាលគោ លង់ទឹកស្លាប់យ៉ាងអណោចអធម បង្កការភ្ញាក់ផ្អើល ។ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០២០ នៅចំណុចស្រះទឹកស្ថិតនៅខាងភូមិសុជុលឃុំផាន់ញេីម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។សមត្ថកិច្ចបានឲ្យដឹងថា សពកុមារីរងគ្រោះឈ្មោះ រុំា លក្ខិណា ភេទស្រី អាយុ ៧ឆ្នាំ ជនជាតិខ្មែ ជាសិស្សថ្នាក់ទី២ នៅសាលាបឋមសិក្សាសុជុល ភូមិសុជុល ឃុំផាន់ញេីម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។_
តាមការបំភ្លឺរបស់លោក រេុីន រុាំ និងអ្នកស្រី វុន ចរិយា ត្រូជាឪពុកម្ដាយបង្កើតក្មេងរងគ្រោះបានឲ្យដឹងថា៖ នៅថ្ងៃកើតហេតុវេលាម៉ោងប្រហែល ១៤.៣០នាទីកូនគាត់ និងក្មួយបាននាំគ្នាទៅមេីលគោជាមួយគ្នា លុះដល់ម៉ោងប្រហែល ១៦.៣០នាទី ទេីបក្មួយស្រីឈ្មោះលាង យូរី បានមកប្រាប់អ្នកស្រុកថា លក្ខិណា លង់ទឹកស្រះហេីយ ពេលនោះបងប្អូនអ្នកស្រុក បានជួយមុជរាវរក ទេីបឃេីញកូនស្រីគាត់បាន ស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ ។ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញសហ ការជាមួយលោកមេភូមិ នាយប៉ុស្ដិ៍រដ្ឋបាលផាន់ញេីម និងប្រជាពលរដ្ឋសាច់ញាតិសព ធ្វើការពិនិត្យសាកសព នៅទីកន្លែងកើតហេតុឃើញថានៅដងខ្លួនសាកសពយើងពុំឃើញមានស្លាកស្នាមគួរកត់ សម្គាល់ឡើយ។តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ ឈ្មោះ រុំា លក្ខិណា បានស្លាប់ដោយសាររអិលជេីងធ្លាក់ចូលទឹកស្រះលង់ស្លាប់។ក្រោយពីសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចរាល់បាមប្រគល់សាកសពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។