ក្រុម​ឧទ្ទាម​អ៊ិ​ស្លាម​ដែល​បានប្រកាស បង្កើត​ប្រទេស​អិ​ស្លាម​ផ្ដាច់ខ្លួន​នៅ​ព្រំ ដែន​ស៊ី​រី និង​អ៊ីរ៉ាក់

0

​ ​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​ដែល​បានប្រកាស បង្កើត​ប្រទេស​អ៊‌ិ​ស្លាម​ផ្ដាច់ខ្លួន​នៅ​ព្រំ ដែន​ស៊ី​រី និង​អ៊ីរ៉ាក់ ពេលនេះ​បាន​បើក ការិយាល័យ​សម្រាប់​ជ្រើសរើស​ស្ដ្រី ដែល​មិនទាន់មាន​ប្ដី ឬ​ស្ដ្រី​មេម៉ាយ សម្រាប់​ធ្វើជា​ប្រពន្ធ​របស់​ក្រុម​ឧទ្ទាម នៅ​តំបន់​ភាគ​ខាងជើង ។​ ​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​

ផ្សព្វផ្សាយ ថា ការិយាល័យ​ជ្រើសរើស​ភរិយា សម្រាប់​ក្រុម​ឧទ្ទាម​ដែលមាន​ទំនាក់ ទំនងជា​មួយក្រុម​អាល់​កៃ​ដា​បាន​បង្កើត ឡើង​នៅ​តំបន់​អា​ល់បាត ភាគ​និរតី​នៃ​ទី ក្រុង​អា​ឡែ​ប៉ូ ប្រទេស​ស៊ី​រី ។ អង្គការ​ឃ្លាំ មើល​សិទ្ធិមនុស្ស​ស៊ី​រី​បានឱ្យដឹងថា កា​រិ យា​ល័យ​នោះ​នឹង​ទទួល​ឯកសារ​ពាក់ព័ន្ធ មានឈ្មោះ មាន​អ​សយ​ដ្ឋា​ន​របស់​ស្ដ្រី នៅ​លីវ​ដែល​ចង់​ក្លាយជា​ភរិយា​របស់ ក្រុម​ឧទ្ទាម ។ ក្រុម​ឧទ្ទាម​នឹង​ទៅដល់​ផ្ទះ តាម​អ​សយ​ដ្ឋា​ន​ដើម្បី​សុំ​រៀបការ​ទៅ តាមច្បាប់ និង​ប្រពៃណី ។ ​កន្លងមក មាន​ព័ត៌មាន​ជាច្រើន​បាន ផ្សព្វផ្សាយ​ថា ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​បាន ខិតខំ​ស្វែងរក​ប្រពន្ធ​រៀងៗ​ខ្លួន​ដើម្បី​មាន កូនចៅ​បន្ដវេន ។

ពួកគេ​ក៏បាន​បង្ខំ​ស្ដ្រី នៅក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង​រៀប ការ​ជាមួយ​ពួកគេ​ទៀតផង ។​ ​អគ្គនាយក​អង្គការ​ឃ្លាំមើល​សិទ្ធិ មនុស្ស លោក Rami Abdurrahman បានឱ្យដឹងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​ក្រុម​ឧទ្ទាម​អ៊‌ិ​ស្លាម​បានប្រកាស ជ្រើសរើស​ប្រពន្ធ​ទៅតាម​ផ្លូវច្បាប់ ដោយ​ជ្រើស​រើសយក​ស្ដ្រី​ដែល​ស្ម័គ្រចិត្ដ រៀបការ​ជាមួយ​ក្រុម​ឧទ្ទាម ។ ​ប្រទេស​អ៊‌ិ​ស្លាម​ផ្ដាច់ខ្លួន​ត្រូវបាន បង្កើតឡើង​ដោយ​ក្រុម​អ៊‌ិ​ស្លាម​នៅ​អ៊ីរ៉ាក់ ដែល​ហៅ​កាត់​ថា ISIS ហើយ​បាន​គំរាម កំហែង​វាយប្រហារ​ដណ្ដើម​ការ​គ្រប់ គ្រង​ទីក្រុង​បា​ដា​ដ​ទៀតផង ។

នៅក្នុង ប្រទេស​ស៊ី​រី ក្រុម​នេះ​បាន​គ្រប់គ្រង​នៅ លើ​ផ្ទៃដី​មួយ​ភាគបី​របស់​ប្រទេស​ស៊ី​រី ។​ ​នៅ​តំបន់​ដែល​ក្រុម​អ៊‌ិ​ស្លាម​គ្រប់គ្រង ពួកគេ​បាន​អនុវត្ដ​ទៅតាម​ច្បាប់​ដែល មាន​ភាព​តានតឹង​យ៉ាងខ្លាំង​ចំពោះ​ស្ដ្រី បង្ខំ​ឱ្យ​ស្ដ្រី​ត្រូវ​ពាក់​ស្បៃ​មុខ ស្លៀកពាក់ តាមច្បាប់​ដែល​ពួកគេ​កំណត់ បើ​មិន ដូច្នោះ​ទេ នឹង​ទទួលរង​ការផាកពិន័យ យ៉ាង​ធ្ងន់​