👉រាជធានីភ្នំពេញ-នាព្រឹកថ្ងៃព្រហស្បតិ៍ទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រ អមដំណើរដោយ លោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ព្រមទាំងនាយនាវីជាច្រើនរូបទៀត
បានអញ្ជើញទៅទទួលរថយន្តសង្គ្រោះបន្ទាន់១គ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀក រតនា ជូនគិលានដ្ឋាន មូលដ្ឋានសុទ្រ ។
👉👉គួរបញ្ជាក់ថានេះគឺជារថយន្តទី៤៣ហើយដែលសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ាបណ្ឌិត ជា រតនា និងឧកញ៉ា លីហៀករតនា ជូនតាមបណ្តាអង្គភាពនានា ដែលមានតម្រូវការប្រើប្រាស់ជាចាំបាច់ ។
👉👉👉សម្រាប់រថយន្តសង្រ្គោះបន្ទាន់ដែលសម្តេចតេជោ បានប្រគល់ជូននៅពេលនេះគឺជាសេចក្តីត្រូវការដ៏ចាំបាច់បំផុត ក្នុងការជួយសង្គ្រោះ នាយនាវី ពលនាវិក និងបងប្អូនប្រជាពលរដ្ឋគ្រួសារទ័ពដែលរស់នៅក្នុងតំបន់អង្គភាពមូលដ្ឋានសមុទ្រ ។
👉👉👉👉ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា ក្នុងនាមនាយនាវី នាយនាវីរង និងពលនាវិក កងទ័ពជើងទឹកទាំងអស់ បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលលោកទាំងពីរតែងតែបានយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពរស់នៅ និងសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសកងទ័ពជើងទឹក មូលដ្ឋានសមុទ្រទាំងមូល ៕ ដោយ. ឡោះ ប៊ុនធីម