កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមដំណេីរជាមួយអភិបាលរងខេត្ត នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អញ្ជេីញចុះពិនិត្យគម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែ នៅក្នុងក្រុងកំពង់ចាម ។
គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទAC ចំនួន៣ខ្សែនេះរួមមាន៖ ខ្សែទី១ (ផ្លូវលេខ ៧ ចាស់ ) ប្រវែង ១,៥៦២ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ចាប់ពីកែងវរង្វង់មូល ១-៧៩ ភូមិទី៦ សង្កាត់វាលវង់ ដល់ផ្លូវមុនីវង្ស ភូមិទី៤ សង្កាត់ វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី២ (ផ្លូវលេខ ៥១) ប្រវែង ៥១២ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ចាប់ពីស្តុបលំហែរផ្លូវជាតិលេខ៧ថ្មី ភូមិបឹងស្នាយ សង្កាត់សំបួរមាស ដល់ផ្លូវលេខ៧ចាស់ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ខ្សែទី៣ (ផ្លូវលេខ ៥៥) ប្រវែង ៧៧១ ម៉ែត្រ ទទឹង ៧,៥ម៉ែត្រ ៨ម៉ែត្រ ចាប់ពីផ្លូវភ្លោះព្រះបាទ មុនីវង្ស ភូមិទី៤ សង្កាត់វាលវង់ ទល់ផ្លូវលេខ ៨៥ ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ឆ្លៀតក្នុងឱកាសអញ្ជើញចុះពិនិត្យគម្រោងស្ថាបនាផ្លូវខាងលើនេះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមនឹងប្រតិភូអមដំណើរ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដោយគាត់មានការត្រេកអរជាខ្លាំង ព្រោះបច្ចុប្បន្ននេះប្រទេសជាតិយើងមានសុខសន្តិភាព ទេីបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ ជាក់ស្តែងដូចជាការស្ថាបនាផ្លូវក្រាលកៅស៊ូប្រភេទACនេះ គឺជាការបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ ផងដែរ ៕