ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានគណៈកម្មាធិការសមាគមអតីតយុវជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី និងអាជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខក្រុមគ្រួសារអតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលី៨គ្រួសារ និងបាននាំយកអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចាន់មន្នី នៅរសៀលថ្ងៃទីសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ។
អតីតយុទ្ធជនពិការ និងអតីតយុទ្ធជនពលី ទាំង៨គ្រួសារ រស់នៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំបានជួបនូវការខ្វះខាត ក្នុងស្ថានភាពកូវិដ១៩ កំពុងតែរាតត្បាតនៅក្នុងសហគម នៃព្រឹត្តការណ៍២៨ វិច្ឆិកា ក្នុងមួយគ្រួសារទទួលបានអំណោយ អង្ករ២៥ គីឡូក្រាម មីម៉ាម៉ាមួយកេស ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ ម៉ាស់ក្រណាត់ ចំ១២ ម៉ាស់ និងថវិកាមួយចំនួនផងដែរ ។
លោកវរសេនីយ៍ទោ ធឹម ថុនកុល នាយផ្នែកសុខាភិបាលនៃបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានធ្វើការផ្សព្វផ្សាយពីវិធានការការពារប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ជូន ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដើម្បីឲ្យ ចូលរួមទាំងអស់គ្នា ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយកាត់បន្ថយការចាកចេញពីផ្ទះដោយមិន មិនចាំបាច់ កាត់បន្ថយការជួបជុំក្នុងពិធីផ្សេងៗ និងត្រូវពាក់ម៉ាស លាងដៃនិងសាប៊ូ ឬជេល អាល់កុលជាប្រចាំ ដើម្បីសុខភាពខ្លួនយើង និងសុខភាពគ្រួសារ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំក្តីអាណិតស្រឡាញ់ និងភាពព្រួយបារម្ភណ៍មកលើជីវភាពរស់នៅរបស់ អតីតយុទ្ធជននិងប្រជាពលរដ្ឋ ក្នុងស្ថានភាពការឆ្លងរីរាលដាលមេរោគកូវិដ១៩ និងបានរៀបចំថវិកាជាតិ រួមទាំងថវិការបងប្អូនសម្បុរសជន ដើម្បីទិញវ៉ាក់សាំង សម្រាប់ចាក់ឲ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋ ដើម្បីចៀសផុតពីមេរោគជម្ងឺមេរោគដ៏កាចសាហាវនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ការពារ ឲ្យបាន កុំឲ្យមានការធ្វេសប្រហែសឲ្យសោះ បើគ្មានការចូលរួមពីបងប្អូនទេ ជម្ងឺមេរោគដ៏កាចសាហាវនេះ វានិងឆ្លងដល់ ដល់បងប្អូន សាច់ញាតិបងប្អូនជាទីស្រឡាញ់មិនខានឡើយ នៃខណៈនេះមេរោគកូវិដ១៩នេះ វាកំពុងតែរាតត្បាតដល់សហគមរួចមក ហើយក្នុងព្រឹត្តិការណ៍២៨វិច្ឆិកា ដូច្នេះដើម្បីចូលរួមទប់ស្កាត់ សុំឲ្យអ្នកពាក់ព័ន្ឋ ឬពាក់ព័ន្ឋដោយប្រយោល មកពិនិត្យសុខភាពដោយធ្វើចត្តាលេស័ក ឲ្យបានទាន់ពេលវេលា ។
ដោយ ប៊ុន រដ្ឋា