ព្រះវិហារ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានផ្តល់សម្ភារៈសម្រាប់ប្រើប្រាស់ការពារនៃមេរោគឆ្លង កូវីត-១៩ រួមមាន៖ អាកុល ៥០កាន នឹងម៉ាសខ៍ ចំនួន ២៥០០០បន្ទះ(ពីរម៉ឺនប្រាំពាន់)បន្ទះ ជូនដល់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដើម្បីធ្វើការបែងចែកបន្ត ទៅដល់អង្គភាពកងកម្លាំងប្រដាប់អាវុធដែលកំពុងមានភារកិច្ចឈរជើងការពារជាតិមាតុភូមិតាមបណ្តោយព្រំដែនកម្ពុជា-ថៃ-ឡាវ។
ការផ្តល់ជូននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃសៅរ៍ ទី១២ ខែធ្នូ ឆ្នាំ២០២០ចុងសប្តាហ៍កន្លងទៅ ក្រោមវត្តមានឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣។
ក្នុងនោះអង្គភាពទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ទទួលបាន អាល់កុលចំនួន ១៤កាន និង ម៉ាស់ខ៍ចំនួន ៦,០០០បន្ទះ, អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ទទួលបាន អាល់កុលចំនួន ១០កាន និងម៉ាស់ខ៍ចំនួន ៥,០០០បន្ទះ, អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ទទួលបាន អាល់កុលចំនួន ១០កាន និងម៉ាស់ខ៍ចំនួន ៥,០០០បន្ទះ, អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ទទួលបាន អាល់កុលចំនួន ១០កាន និងម៉ាស់ខ៍ចំនួន ៥,០០០បន្ទះ, អង្គភាពទីបញ្ជាការ បញ្ជាការដ្ឋានអង្គរក្សប្រចាំការទិសទី១ ប្រាសាទព្រះវិហារ ទទួលបានអាល់កុលចំនួន ៣កាន និងម៉ាស់ខ៍ចំនួន២,០០០បន្ទះ, និងអង្គភាពវរនគរបាលការពារព្រំដែនលេខ៧៩៣ ទទួលបានអាល់កុលចំនួន ៣កាន និងម៉ាស់ខ៍ចំនួន២,០០០បន្ទះ។
ជាមួយគ្នានោះ ក្នុងនាម ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឹម បូណា មេបញ្ជាការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងតំណាងឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងអង្គភាពចំណុះកងពល ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ទិសទី១ប្រាសាទព្រះវិហារ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ និងលោកជំទាវ បុត្រាបុត្រី ចៅប្រុស ចៅស្រី ព្រមទាំងសហការីទាំងអស់ ជួបប្រទះតែនឹង ពុទ្ធពរ ៤ប្រការ គឺ អាយ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ សួនលីណា