កងរាជអាវុធហត្ថ ខេត្តចាប់ខ្លូនជនជាប់សង្ស័យបទល្មើសគ្រឿងញៀនចំនួន៨នាក់បញ្ជូនទៅសាលាដំបូងខេត្ត ផ្តន្ទាទោលតាមនិតីវិធីច្បាប់

ខេត្តព្រះសីហនុ៖ ជនជាប់សង្ស័យពាក់ព័ន្ធបទល្មើសជួញដូរ គ្រឿងញៀនចំនួន៨នាក់ ត្រូវបានចាប់ខ្លូន ក្នុងបទ ល្មើសជាក់ស្តែង នៅត្រង់ចំណុចភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុវេលាម៉ោង២១:៤៥ នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០។

.លោក វិរសេនីយ៏ត្រី ឡុងគឹមហួរ នាយការិយាល័យបង្ក្រាបបទល្មើសជួញដូរ គ្រឿងញៀន កងរាជអាវុធ ហត្ថ ខេត្តព្រះសីហនុ បានប្រាប់ឲ្យដឹងថា ជនជាប់សង្ស័យខាងលើមាន ឈ្មោះ ទី១ .ឡាង ទ្រី ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ១ ក្រុងព្រះសីហនុ។

២/ឈ្មោះ ប៊ុន ធី ភេទប្រុស អាយុ ៣៥ ឆ្នាំ  ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្ន ភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។៣/ឈ្មោះ កាន់ តេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅមិនដល់សន្យភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។៤/ឈ្មោះ ដួង សៀវយាន ភេទប្រុសអាយុ ២០ ឆ្នាំ ជន ជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។៥/ឈ្មោះ ទុយ សុខ លាភ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់  ក្រុង ព្រះសីហនុ។៦/ឈ្មោះ ហ៊ន ផាន្នី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅ បណ្ដោះ អាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។៧/ឈ្មោះថន ឡុង ភេទប្រុសអាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។៨/ឈ្មោះ យ៉េង ទិ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ស្នាក់នៅបណ្ដោះអាសន្នភូមិ ២ សង្កាត់ ៤ ក្រុងព្រះសីហនុ។ ក្រោយពេលចាប់ខ្លូនដកហូតវត្ថុតាងបានរូមាន១_ម្សៅសថ្លាចំនួន៤៦ កញ្ចប់ ទម្ងន់២២.៤៧ក្រាម ទាំងសំបក។

_កន្ត្រៃ០២_ទូរស័ព្ទចំនួន០៤គ្រ_ដបជក់៤_ខ្សៀជក់៤_ដែកកេះ៨_ម៉ូតូ០១គ្រ_ប្រាក់រៀល៨ម៉ឺនរៀល_សម្បបច្រកថ្នាំ៥_និងសម្ភារៈខ្ចប់ថ្នាំញៀនមួយចំនួន។

  .បច្ចុប្បន្នជនជាប់សង្ស័យទាំងអស់ ខាងលើ ត្រូវាបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បី ចាត់កាតាមផ្លូវ ច្បាប់អស់ហើយ នារសៀល ថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២០  ដោយក្នុងនោះ ក្នុងចំណោម ជនជាប់ សង្ស័យទាំង៨នាក់ មានម្នាក់ ឈ្មោះ កាន់ តេងត្រូវបាន តុលាកាសម្រេច ដោះលែង ឲ្យមាន សេរីភាព វិញ ក្រោយពេលសាកសួរ មិនការការពាក់ព័ន្ធ៕