ឯកឧត្ដម​ ឧត្ដមសេនីយ៍ត្រី​ ហុក​ ចន្ដា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពត​ និង​ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានដឹកនាំក្រុមការងារ​ និងអាជ្ញាធរដែនដី នាំយកអំណោយចែកជូនបងប្អូនអតីតយុទ្ធជនចំនួន ២០គ្រួសារដែលជួបការលំបាកខ្វះខាតនិងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារការឆ្លងកូវីដ១៩ រស់នៅ​ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត​

ថ្ងៃទី១៤ ខែធ្នូ​  ឆ្នាំ២០២០ ឯកឧត្ដម​ ឧត្ដមសេនីយ៍ត្រី​ ហុក​ ចន្ដា​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពត​ និង​ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពត បានដឹកនាំក្រុមការងារ​ និងអាជ្ញាធរដែនដី នាំយកអំណោយចែកជូនបងប្អូនអតីតយុទ្ធជនចំនួន ២០គ្រួសារដែលជួបការលំបាកខ្វះខាតនិងត្រូវបានដោះស្រាយក្នុងដំណាក់កាល ការពារការឆ្លងកូវីដ១៩ រស់នៅ​ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត​ (ទីកន្លែងតំបន់ប្រតិបត្តិការសឹករង កំពត)ឯកឧត្តម ឧត្តមសេនីយ៍ត្រី បានលើកឡើងថា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនគឺជាវីរបុរសរបស់កម្ពុជាយើង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជាស្ថាបនិក នយោបាយឈ្នះឈ្នះ នាំមក នូវសន្តិភាពនិងការឯកភាពជាតិពេញលេញ ហើយបាននាំនាវាកម្ពុជាប្រែក្លាយពីប្រទេសដែលកំសត់មកជាប្រទេសដែលកំពុងអភិវឌ្ឍមានការរីកចម្រើនលើគ្រប់វិស័យនិងនៅលើឆាក អន្តរជាតិដែលគេទទួលស្គាល់ថាកម្ពុជាតូចតែកម្ពុជាខ្លាំង។

ឯកឧត្តមបានបន្តទៀតថា អំណោយដែលនាំយកមកចែកជូននៅពេលនេះជាអំណោយរបស់  ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន​ ម៉ាណែត  អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក 

បានផ្ដល់មកតាមរយៈតំបន់ប្រតិបត្តិការសឹករងកំពតដើម្បីចែកជូនដល់គ្រួសារអតីតយុទ្ធជនដែលមាន ជីវភាពទីទ័លលំបាក ចំនួន ២០ គ្រួសារ​ អំណោយរួមមានក្នុងមួយគ្រួសារទទួលបានអង្ករ ៥០​ គីឡូក្រាម​ មី១កេស​ ទឹកត្រី​ ១យួ​ និងថវិកា មួយចំនួន។

លោកឧត្តមសេនីយ៍ត្រី​ ហុក​ ចន្តា​ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ​ និងការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងបានដោះស្រាយការលំបាក ដល់អតីតយុទ្ធជនក្នុងជីវភាពប្រចាំថ្ងៃ​  

ក្នុងនោះដែរបានរំលឹកបន្ថែម ដល់ប្រជាជនដែលបានចូលរួមទាំងអស់ត្រូវការពារ ជំងឺ កូវីដ១៩ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល។

 ជាចុងក្រោយឯកឧត្ដមមេបញ្ជាការ គោរពជូនពរដល់ក្រុមការងារ និងបងប្អូនអតីតយុទ្ធជនទាំងអស់ឲ្យជួបតែសេចក្ដីសុខ ចៀសចាកផុតពីជំងឺ កូវិដ១៩។