រថយន្តម៉ាក អុីហ្សុយហ្សុយ បុករះម៉ូតូ៥គ្រឿង សង្ស័យអ្នកបើកបរមានជាតិអាកុល

 ខេត្តពោធិ៍សាត់ ៖ អ្នកបើកបររថយន្ត១គ្រឿងម៉ាក អុីហ្សុយហ្សុយ ពណ៏ត្រេអុី ពាក់ស្លាកលេខ ពោធិសាត់ 2A 0829 បានបុករះម៉ូតូចំនួន៥គ្រឿង បណ្ដាលឲ្យរងការខូចខាត និងរងរបួសយ៉ាងដំណំផងដែរ ត្រូវបានគេសង្ស័យបើកបរក្នុងស្ថានភាពមានជាតិអាកុល ។

 ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះម៉ូតូខាងលើ បានកើតឡើងនៅវេលាម៉ោង១១ និង៣០នាទីពាក់កណ្ដាលអធ្រាត្រ ថ្ងៃសៅរ៍ ១២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ក្បែផ្លូវដែក(រថភ្លើង) ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

 នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា អ្នកបើកបររថយន្តឈ្មោះ សំរិទ្ធ ពិសី ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្ន រស់នៅភូមិពាលញែកទី១ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ បានធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់កន្លែងកើតហេតុបានជ្រុលបុក  ក្រុមអ្នកចតម៉ូតូនៅចិញ្ចើមផ្លូវចំនួន៥គ្រឿង បណ្ដាលឲ្យរងការខូចខាត និងរងរបួសស្រាលធ្ងន់ចំនួន៤នាក់ ។

 ប្រភពព័ត៌មានពីមន្រ្តីនគរបាលក្រុងដដែលបន្តទៀតថា បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្ត រក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រងចាំធ្វើការដោះស្រាយគ្នា ចំណែកជនរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ៕