មន្ដ្រីយោធាហ្វីលីពីនបានឱ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ក្រុមឧទ្ទាម អាប់បូសាយ៉ាហ្វ (Abusayaf)បានបើក ការវាយប្រហារទៅលើពលរដ្ឋហ្វីលីពីន ស្លូតត្រង់ដែលទៅចូលរួមពិធីជប់លៀង ខែហូបបួស រ៉ាម៉ាឌន់ បណ្ដាលឱ្យមនុស្ស ២១នាក់បាត់បង់ជីវិត ក្នុងនោះមាន កុមារ៦នាក់
ផងដែរ ។ ការវាយប្រហាររបស់ក្រុមឧទ្ទាមនៅ កណ្ដាលផ្លូវធ្វើដំណើរតែម្ដង ។ នេះជា ការវាយប្រហារសម្លាប់មនុស្សច្រើន ជាងគេបំផុតនៅក្នុងឆ្នាំនេះធ្វើឡើង ដោយក្រុមអាប់បូសាយ៉ាហ្វ ។ ក្រៅពី អ្នកស្លាប់ ក៏មានពលរដ្ឋ១១នាក់ទៀតរង របួស ។ ខេត្ដស៊ូលូ ជាទីតាំងដែលឧទ្ទាម អាប់បូសាយ៉ាហ្វគ្រប់គ្រង និងធ្វើសកម្ម ភាពខ្លាំងជាងគេបំផុត បើទោះបីមាន ការបោសសម្អាតពីកម្លាំងរដ្ឋាភិបាល ហ្វីលីពីនដែលមានការជួយគាំទ្រពី អាមេរិករយៈពេលជាច្រើនឆ្នាំកន្លងមក។ ការវាយប្រហារលើកនេះធ្វើឡើង ដោយក្រុមអាប់បូសាយ៉ាហ្វដែលមាន គ្នាពី៤០ដល់៥០នាក់ដោយបាញ់រះទៅ លើរថយន្ដ២គ្រឿងដឹកអ្នកដំណើរ ។ មូល ហេតុនៃការវាយប្រហារមិនទាន់ដឹង ច្បាស់នៅឡើយ 9