មេឈ្មួញ លឹម ញន នៅបន្តកាយ ដីភ្នំធំ នៅស្រុកទឹកឈូ ធ្វើអាជីវកម្មតាមអំពើចិត្ត

កំពត៖សេចក្តីការណ៍មួយ ពីប្រជាពលរដ្ឋនៅក្នុង ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ លឹម ញន ម្ចាស់គ្រឿងចក្រនៅតែបន្តជីកនកកាយដីកកាយ ភ្នំធំធ្វើអាជីវកម្មតាមអំពើចិត្ត។
បើតាមការបង្ហើប ពីមន្ត្រីតូចតាច នៅក្នុងខេត្តកពត បានឲ្យដឹងថា លោក លឹម ញមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺមានការឃុបឃិត បើកដៃពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត កំពត ទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូន។
ចំណែក ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល និង ឯកឧត្តម ជាវ តាយ អភិបាលខេត្ត កំពត បែរជារក្សាភាព ស្ងៀមស្ងាត់ បណ្តោយឲ្យលោក លឹម ញន ប្រើគ្រឿងចក្រ ជីកកកាយដី ភ្នំធំ ធ្វើអាជីវកម្មយ៉ាងរលូន។

តាមការបង្ហើប ពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នង ស្រុកទឹកឈូបានឲ្យដឹងថា ដោយសារមានខ្នងបង្អែករឹងមាំ ជាពិសេសមានការឃុបឃិត បើកដៃពីសំណាក់លោក សោម វិចិត្តប្រធាន មន្ទីររ៉ែនិងថាមពល ខេត្តកំពត ទើបលោក លឹម ញន ហ៊ានធ្វើអ្វីៗស្រេចតែ អំពើចិត្តរបស់ខ្លួន។
ប្រភពពីក្រុមឈ្មួញ កាយដីភ្នំ ហើយមានអាជ្ញាប័ណ្ណ បាននាំគ្នានិយាយ តាមហាងកាហ្វេថា បើក្រុមគ្រឿងចក្រ អនា ធិបតេយ្យ បែបនេះ អ្នមានអាជ្ញាប័ណ្ណ ត្រូវគិតយ៉ាងណា រកវិធីណា ដើម្បីរកប្រាក់មកបន្តអនុញ្ញាប័ណ្ណទៀត បើសព្វថ្ងៃ នេះ លក់អាច៍ដីបាន បន្តិចបន្តួច គ្រាន់ដោះដូរប្រេងសាំង ពួកគាត់បានបន្តទៀតថា មិនដាច់ដោយសារ តែក្រុមគ្រឿ ងចក្រអនាធិបតេ យ្យពេក ស្ត្រីជំនាញបីដូច ជាមើលពុំឃើ ញសោះ។
សារព័ត៌មានយើងបានរាយការណ៍ជូន ឯកឧត្តម ជាវ តាយ អភិបាល ខេត្តកំពត នៅរសៀលថ្ងៃទី14 ខែធ្នូ ឆ្នាំ 202 0 ថាមានករណី កាយដីភ្នំមួយកន្លែង ឋិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុក ទឹកឈូ ហើយ អភិបាលខេត្តបានមានប្រសាសន៍ថា ជួយថតរូបផ្ញើមកឱ្យខ្ញុំមើលផងដោយ ឡែក លោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពលខេត្ត កំពត សាបព័ត៌មានយើង មិនអាចសុំការ បំភ្លឺបានទេ ដោយ សារទូរស័ព្ទ របស់លោក មិនអាចទំនាក់ ទំនងបាន។
បញ្ហានេះគឺជារឿងដែល ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល ព្រមទាំង ឯកឧត្តម ជាវ តាយ អភិបាលខេត្ត កំពត មិនគួរបណ្តែត បណ្តោយ តទៅទៀតទេ ព្រោះភ្នំធំនេះ ជិតរលាយបាត់ រូបរាងទៅហើយ។