នៅក្នុងរូបភាព១ដែលបានផ្សព្វ ផ្សាយពីកុមារាដែលទើបតែមានអាយុ៨ ឆ្នាំប៉ុណ្ណោះ ទទួលបានការហ្វឹកហ្វឺនពី ក្រុមឧទ្ទាមប្រើប្រាស់កាំភ្លើងបាញ់រ៉ុក្កែត បើទោះជាកុមារនោះលើកស្ទើរតែមិនរួច ក៏ដោយ ។ នៅក្នុងរូបភាពដែលបានផ្សព្វផ្សាយ លើប្រព័ន្ធគេហទំព័រ Liveleak បុរស ម្នាក់
បានលើកកាំភ្លើងបាញ់រ៉ុក្កែតដាក់ លើស្មាកុមារ៉ា ក្រោយមកក៏ប្រាប់ដល់ កុមារានោះឱ្យរត់ទៅកាន់តំប់ដែលមាន សុវត្ថិភាព រួចចុចបាញ់រ៉ុក្កែតនោះឱ្យចំ គោលដៅ។ កាំភ្លើងបាញ់រ៉ុក្កែតជាប្រភេទ សព្វាវុធដាក់លើស្មាសម្រាប់បាញ់គ្រាប់រ៉ុក្កែតប្រភេទតូច ។ កាលពីឆ្នាំ២០១៣ ក៏មានរូបភាពស្ដីពីការហ្វឹកហ្វឺនកុមារា ឱ្យប្រើប្រាស់កាំភ្លើងធុនធំ ដោយសូម្បី តែមនុស្សពេញវ័យស្ទើរតែមិនអាច ប្រើប្រាស់បាន ។ ជាមួយនឹងការហ្វឹកហ្វឺនកុមារតូចៗ ឱ្យចូលរួមក្នុងសមរភូមិវាយឆ្មក់បង្កការ ព្រួយបារម្ភយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្នុង ប្រទេសជាច្រើន ដោយសកម្មភាពបែប នេះ ពិបាកក្នុងការទប់ស្កាត់