បុរសញៀនស្រា មានជម្ងឺសរសៃប្រសាទលង់ទឹកស្លាប់បង្កការភ្ញាក់ផ្អើល

កំពង់ធំ៖នៅវេលាម៉ោង ១០និង២០ នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយប្រជាពលរដ្ឋប្រទះឃើញសា្សព នៅក្នុងប្រឡាយទឹកតំបន់ត្រពាំងក្រសាំង ស្ថិតក្នុងភូមិបល្ល័ង្គ ឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានឲ្យដឹងថាសពជនរងគ្រោះឈ្មោះ ភោក សុកល់ ភេទប្រុស អាយុ៤២ឆ្ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះ ផុញ មករា ភេទស្រី អាយុ​ ២០ឆ្នាំ ជនជាតិខ្មែរ នៅភូមិ​សារី ឃុំ​សាន់គ ស្រុកកំពង់ស្វាយ ត្រូវជាក្មួយ​បង្កើត អោយដឹងថា អ៊ុំរបស់ខ្លួនពីមុន គាត់​បានប្រពន្ធទៅរស់នៅខេត្តបាត់ដំបង ហើយកន្លងមកគាត់ផឹកស្រា​ជាប្រចាំ បណ្តាលឲ្យមានជម្ងឺសសៃប្រសាទនិយាយមិនដឹងខុសត្រូវ   គាត់​តែងតែដើរ រត់ផ្តេសផ្តាស មិនសូវហូបបាយហូបទឹកទេប្រហែលជាងមួយអាទិត្យទៅហើយ មុនស្លាប់ ក្នុងខែធ្នូ ឆ្នាំ​២០២០នេះ គាត់​មកពីខេត្ត​បាត់​ដំបង មករស់នៅ​ជាមួយ​ខ្លួន ។  នៅថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង​៩.០០នាទី​យប់ស្រាប់តែ​បាត់​គាត់​ពីផ្ទះ​មិនដឹងទៅទីណាទេ ពេលនោះនាងដើររក​ពុំឃើញ រហូតដល់​ម៉ោង​ប្រហែល​១០និង២០នាទី ព្រឹក​ថ្ងៃ​ទី​១៥ខែធ្នូ ឆ្នាំ២០២០ ទើបរកឃើញអ៊ុំរបស់ខ្លួនបានអណ្តែតទឹកប្រឡាយ ស្លាប់នៅចំនុចខាងលើបាត់ទៅហើយ ។

ក្រោយទទួលបានដំណឹង កម្លាំងប៉ុស្តិ៍ កម្លាំងជំនាញ និងរដ្ឋបាលមូលដ្ឋានចុះពិនិត្យមិនឃើញមានស្លាក ស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មឡើយ ដោយក្នុងពោះជនរងគ្រោះមានទឹក។ក្រោយពិនិត្យរួចតាមការសន្និ ដ្ឋានជនរងគ្រោះស្លាប់ដោយសារលង់ទឹកប្រឡាយដោយសារជនរងគ្រោះមានជម្ងឺ​សសៃប្រសាទ និងញៀន​ស្រាជាប្រចាំ វង្វេងស្មារតី

ក្រោយពីពិនិត្យនិងធ្វើកំណត់ហេតុរួចរាល់សមត្ថកិច្ច ប្រគល់សពជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕