កំពង់ឆ្នាំង៖ នៅថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹង ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ លោក ចេង ចាន់ដូណា អភិបាលរងស្រុកកំពង់លែង ដឹកនាំកម្លាំងចម្រុះចំនួន ២៩ នាក់ ចុះបង្រ្កាបបទល្មើសនេសាទរុះរើ (របាំងសាច់អួន)នៅក្នុងដែនអភិរក្សឡូត៍លេខ១០ ចំណុចដៃដុំរទះ ក្នុងភូមិសាស្ត្រឃុំសំរោងសែន ចំណុចជើងគ្រួស ក្នុងភូមិសាស្ត្រ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ជាលទ្ធផលក្នុងការចុះបង្រ្កាបរួមមាន៖ របាំងសាច់អួនចំនួន ០៦កន្លែង ប្រវែង ៦០០ម៉ែត្រ, លូសាច់អួន ០៨មាត់, បង្គោល ៣០០ដើម និងបានលែងត្រីចម្រុះចំនួន ៥០គីឡូក្រាម ឧបករណ៍បង្រ្កាបត្រូវបានរក្សាទុកដើម្បីអនុវត្តតាមនិតិវិធី។ ក្នុងការចុះប្រតិបត្តិការនោះដោយប្រើប្រាស់មធ្យោបាយបាឡាស្មាច់ ចំនួន ០៩គ្រឿង ៕