ខេត្តបន្ទាយមានជ័យ បុរសជនជាតិ ចិនតៃវ៉ាន់ម្នាក់ សង្ស័យបែក ថ្នាំញៀន ប្រុងលោតសម្លាប់ខ្លួនពី អគារខ្ពស់មួយនៅ កាស៊ីណូនាគទិព្វ ស្ថិតនៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៣ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប៉ុន្តែត្រូវបានពលរដ្ឋនិងសមត្ថកិច្ចរារាំង សង្គ្រោះទាន់។
ពលរដ្ឋនិងសមត្ថកិច្ចដែលបានជួយធ្វើការសង្គ្រោះជនជាតិចិននោះបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថានៅពេលកើតហេតុនោះគេបានឃើញបុរសជនជាតិចនជាតិចិនតៃវ៉ាន់ម្នាក់ទំនងជាបែកថ្នាំញៀនថ្នាំញៀនស្រាប់ឃើញរត់ចុះឡើងនៅអគារខ្ពស់មួយនៅ កាស៊ីណូនាគទិព្វប្រុងលោតពីលើកាសីុណូសម្លាប់ខ្លួនក្រោយពីឃើញដូច្នេះមានប្រជាពលរដ្ឋ និង សម្ថកិច្ច បុគ្គលឹកកាស៊ីណូនាគទិព្វបានជួយធ្វើអន្តរាគមន៍ឡើងទៅឃាត់ចុះមកដល់ដីវិញដាក់កន្លែងសុវត្តិភាព។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ជនជាតិចិននោះមាន ឈ្មោះ ហ្វូ ហ្វាំងហ្វី អាយុ៣៦ឆ្នាំ ជាជនជាតិតៃវ៉ាន់មកស្នាក់នៅក្រុងប៉ោយប៉ែតមកទល់ពេលនេះបុរសនេះនៅមិនទាន់មានសតិគ្រប់គ្រាន់ និងនិយាយអាចស្តាប់បាននៅឡើយទេ ។