អាល្លឺម៉ង់៖ អធិការបតីអាល្លឺម៉ង់ លោកស្រី អង់ចេឡាមើកែល បានមានប្រសាសន៍ កាលពីថ្ងៃពុធទី១៩កុម្ភ ថា លោកស្រីមានការសោកស្ដាយចំពោះលទ្ធផល នៃការធ្វើប្រជាមតិស្វីសដែលគាំទ្រឲ្យមាន ការទប់ស្កាត់ជនអន្តោប្រវេសន៍ ហើយលោកស្រីបន្តទៀតថា វាអាចបង្កឲ្យមានការលំបាកនៅពេលបច្ចុប្បន្នសំរាប់ប្រទេសស្វីសដែលត្រូវអនុវត្តន៍ទៅលើលទ្ធផលនៃការធ្វើប្រជាមតិរបស់ខ្លួននៅក្នុងខណៈដែលស្វីសកំពុងតែមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយសហភាពអឺរ៉ុបនោះ។
លោកស្រី មើកែល ថែមទាំងមានប្រតិកម្មផងដែរទៅលើប្រទេសស្វីសដែលបាននិយាយថា ទោះបីជាប្រទេសក្រូអាតបានក្លាយជាសមាជិក សហភាពអឺរ៉ុបថ្មីៗ នេះក៏ដោយ ក៏ស្វីសមិនមានសញ្ញាទីផ្សារការងារណាមួយឲ្យជនបរទេសធ្វើដែរ, បន្ទាប់ពីខ្លួនបានធ្វើប្រជាមតិមក៕