បន្ទាយមានជ៏យ ពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០ មក កម្លាំងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកំលាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩) ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីប្រឆាំងគ្រឿងញៀន និងដោយមានការដឹកនាំសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ៣នាក់ ស្រី១នាក់ ។
លោកវរសេនីយ៍ធិន សុីនដេត ស្នងការរងទទួលផែនគ្រឿងញៀននិងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលបាលខេត្តបន្ទាយមានជ័យបានប្រាប់នាថ្ងៃទី១៦ខែធ្នូថា ៖ ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននិងវត្ថុតាងទ្រង់ទ្រាយធំនេះ បានធ្វើឡើងក្រោមវិធានបច្ចេកទេសនិងធ្វើនៅ២ទីតាំង ។
សមត្ថកិច្ចបាននឹងបន្តឆែក ពិនិត្យ រាប់និងថ្លឹង តែមិនទាន់បញ្ជាក់បរិមាណជាក់លាក់បាននៅឡើយ ៕ដោយ:ឃិន គន្ធា