ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង តាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងនាយទាហានចំណុះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ សរុប១០៩នាក់ ធ្វើការប្រជុំការងារពីចម្ងាយ តាមរយៈ ប្រព័ន្ធអនឡាញ ដែលជារបត់ការងារតាមបែបគន្លងថ្មី ក្នុងកាលៈទេសៈបង្កាទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីដ-១៩។
ខ្លឹមសារសំខាន់នៃកិច្ចប្រជុំ តាមប្រព័ន្ធអនឡាញនាពេលនេះ គឺផ្តោតលើការបន្តចូលរួមបង្កាទប់ស្កាត់ការរីករាលដាលនូវ ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយគ្រប់សកម្មភាពរស់នៅនិងបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការចេញបំពេញបេសកកម្មរក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ត្រូវប្តូរមកអនុវត្តតាមគន្លងថ្មី និងត្រៀមកម្លាំងជានិច្ច ដើម្បីចូលរួមអនុវត្តដីកាតុលាការ ៕