ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាពដើម្បីជួបប្រជុំ ជាមួយឯកឧត្តម Lord Goldsmith, រដ្ឋមន្ត្រីកិច្ចការរដ្ឋទទួលបន្ទុកតំបន់ប៉ាស៊ីហ្វិកនិងបរិស្ថាន និងសហការីព្រមទាំងលោកជំទាវ Tina Redshaw អគ្គរាជទូតប្រចាំនៅកម្ពុជាតាមបណ្តាញអនឡាញ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សន្តិភាពនិងស្ថេរភាពសង្គមធ្វើឱ្យកម្ពុជាមានឱកាស អភិវឌ្ឍប្រទេសពីប្រទេសក្រីក្រមកជាប្រទេសអភិវឌ្ឍន៍មធ្យមកម្រិតទាប។ កម្ពុជាបានយកចិត្តទុកដាក់លើការងារ ប្រែប្រួលអាកាសធាតុយ៉ាងខ្លាំង ជាពិសេសកាលពីថ្ងៃទី១២ ខែធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីជំហរកម្ពុជាក្នុងការចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុតាមរយៈការរៀបចំរបាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ (NDC update) នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម Lord Goldsmith បានបង្ហាញពីបំណងរបស់ចក្រភពអង់គ្លេសក្នុងការលើកស្ទួយកិច្ចសហការជាមួយកម្ពុជា ពិសេសការជំរុញការអនុវត្ត NDC Update និងកិច្ចសហការលើវិស័យផ្សេងៗទៀត ដូចជា ការអភិរក្សជីវៈចម្រុះ ការពារធនធានធម្មជាតិ និងថាមពល ជាដើម។