កំំពត;ប្រពភពីអ្នកចូល ទៅលេងល្បែងនៅក្នុងស៊ីណូ មួយកន្លែង នៅច្រកអន្តរជាតិ ព្រែកចាក ឋិតនៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ប្រជា ពលរដ្ឋ រាយការណ៍មកថា ក្នុងមួយថ្ងៃៗមាន ពលរដ្ឋខ្មែ រជិះម៉ូតូ ជិះរថយន្តទៅលេងល្បែងបញ្ជល់មាន់បៀអាប៉ោង យូគី និង ល្បែងផ្សេងៗទៀតនៅក្នុងកាស៊ីណូ រាប់រយរាប់ពាន់នាក់ មិនខ្ចីខ្លាចជំងឺ covid-19 ឡើយ។
ប្រភពខ្លះបានឲ្យដឹងថា មានមន្ត្រីមួយចំនួន ក្នុងខេត្តកំពត មួយចំនួនសម្ងំទទួល ផលប្រយោជន៍ ពីម្ចាស់កាស៊ីណូ និងម្ចាស់បើកសង្វៀនជល់មាន់។
ប្រភពពីប្រជាពលរដ្ឋ រស់នៅក្បែរច្រកទ្វារអន្តរជាតិ ព្រែកចាក ឋុតនៅភូមិ លក ឃុំ ឬស្សីស្រុកខាងលិច ស្រុក កំពង់ ត្រាច ខេត្តកំពត បានឲ្យដឹងថា កាស៊ីណូនៅតំបន់ព្រែកចារនេះ មិនមែនភ្ញៀវ អន្តរជាតិមកលេងទេ អ្នកដែលមកលេងល្បែងស៊ីសង បៀអាប៉ោងជល់មាន់នេះ សុទ្ធជាជនជាតិខ្មែរទាំងអស់ ហើយពួក ញៀនល្បែងទាំងនោះ មកលេងដោយសេរី ពុំមានការភ័យខ្លាច ការរាលដាលឆ្លងជំងឺកូវីត19 ឡើយ។
ប្រជាពលរដ្ឋ បានឲ្យដឹងថា មិនគួរ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈ អភិបាលខេត្តកំពត បើកដៃឲ្យប្រជា ពលរដ្ឋខ្មែរ ចូលលេងល្បែង នៅកាស៊ីណូ សេរីបែបនេះទេ
សូម ឯកឧត្តម អភិបាលខេត្ត មេត្តាជួយចិត្តវិធានការ ទប់ ស្កាត់ នៅការលេងល្បែង ស៊ីសងទាំងនេះផង ពិសេសជាងនេះទៅទៀត គឺបញ្ហា ការរាលដាល ឆ្លងនេះជំងឺ covid 19
ព្រោះអ្នកញៀន ល្បែងមួយចំនួន មកលេងនៅកាសុីណូ ច្រកព្រំដែន អន្តរជាតិព្រែកចាកនេះ គេសង្កេតមើលទៅ ពុំសូវយកចិត្តទុកដាក់ ការរាលដាលជំងឺកូវីដ19 នៅឡើយ ។
ប្រជាពលរដ្ឋបាន អំពាវនាវឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃនិង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរ បាលជាតិ ជួយពិនិត្យឡើង វិញជាបន្ទាន់ ចំពោះករណីល្បែងស៊ីសង នៅកាស៊ីណូ ច្រកអន្តរជាតិព្រែកចាក ដែលបើកឲ្យពលរដ្ឋ ខ្មែរចូលលេងល្បែងស៊ីសងយ៉ាងពេញបន្ទុ ក ហើយមិនខ្វល់ពីអ្វីទាំងអស់។