រដ្ឋបាលស្រុកកំពង់សៀម ដឹកនាំដោយលោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុក នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២០ បានឧបត្ថម្ភនូវទឹកប្រាក់ចំនួន ១១.៨០៥.០០០៛ (ដប់មួយលានប៉ែតសិបមុឺនប្រាំពាន់) បូកនឹងប្រាក់ដុល្លារ២៤០$ តាមរយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។