លោកជំទាវ ប៊ន សុភី ឣភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូណ៍ស ក្រោមប្រធានបទ បង្កើនការវិនិយោគដើម្បីទប់ ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក្នុងបរិបទកូវីដ១៩

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លោក
ជំទាវ ប៊ន សុភីឣភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការ ១៦ថ្ងៃ បំពាក់បូណ៍ស ក្រោមប្រធានបទ «បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្រ្តី និងក្មេងស្រី ក្នុងបរិបទ កូវីដ១៩»។

ដោយមានការអញ្ជើញចូលរួមពីលោក
ជំទាវ ឈឹម ស្រីមុំ អនុប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត, លោក
ស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារី, លោកស្រីឧត្តមសេនីយ៍ត្រីមាស សុម៉ាលី ស្នងការរងនគរ បាលខេត្ត , លោស្រីតំណាង អង្គការឃែរ, ក្រុមការងារមន្ទីរកិច្ចការនារី លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ លោកមេឃុំ មេភូមិ បងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ។

គោលបំណង់នៃយុទ្ធនាការបំពាក់បូណ៍សនេះគឺដើម្បី៖
-រួមគ្នាបញ្ឈប់អំពើហឹង្សាលើស្ត្រី និងក្មេងស្រី -រួមគិត រួមធ្វើ រួមដោះស្រាយ បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហឹង្សាលើស្ត្រី និងក្មេងស្រី ក្នុងបរិបទ កូវីដ១៩។ ពិធីខាងលើនេះមានការរៀបចំដោយមន្ទីរកិច្ចការនារីខេត្តកំពង់ឆ្នាំង ក្រោមការឧបត្ថមដោយអង្គការឃែរ នៅវត្តត្បែងខ្ពស់ ក្នុងឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕