ខេត្តព្រះសីហនុៈវាជារឿងគូរឲ្យចាប់អារម្ភបំផុតសំរាប់មហាជនទូទៅជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងក្រុង.ខេត្តព្រះសីហនុតែម្តងនៅពេលដែលគេបានឃើញនៅបញ្ជីរាយនាមឈ្មោះអ្នកដែលពាក់ពន្ធ័រំលោភដីបឹងស្តុបទឹកស្អាតប្រវត្តិសាស្ត្រ(បឹងព្រែកទប់)ត្រង់ចំណុចតាមបណ្តោយផ្លូវវិថី១៩មិថុនានិងកីឡាដ្ឋានក្រុងមឿងជាតំបន់ក្តៅគគុកដែលសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជាក្នុងអំឡុងឆ្នាំ២០០៥បានបញ្ជារឲ្យលោកសាយហាក់ជាអភិបាលក្រុងជំនន់នោះធ្វើការបោះសម្អាតឈុសឆាយនិងវាយកំទេចចោលអស់គ្មានសល់នៅរាល់សំណង់អានាធិបតេយ្យក្នុងគោលដៅលុបបំបាតចោលទាំងស្រុងនៅសំណង់បង្ករផលប៉ះពាល់បរិស្ថានបឹងស្តុបទឹកស្អាត(បឹងព្រែកទប់)អស់ទៅហើយនោះប៉ុន្តែរសំរាប់បច្ចុប្បន្នត្រូវបានគេពិនិត្យឃើញថាអ្នកដែលពាក់ពន្ធ័រំលោភដីនៅចំណុចដ៍ដែលនោះសុទ្ធតែមនុស្សមានលុយមានអំណាចបុណ្យសក្ក័ធំៗទាំងអស់។
.យោងតាមឯកសារផ្លូវការរបស់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តបានបញ្ចាក់ថាអ្នកដែលពាក់ពន្ធ័រំលោភយកដីតំបន់តាមបណ្តោយផ្លូវវិថី១៩មិថុនានិងដីកីឡាដ្ឋានក្រុងមឿងខាងលើមានឈ្មោះទីលោកខាត់ប៊ុនណ្ណាអនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តទី២លោកលុនសុធីមន្ត្រីយោធាជាន់ខ្ពស់ពាក់ផ្កាយ៣.ទី៣លោកតេងសូននាយយកដ្ឋានប៉ូលីសព្រំដែនទឹកពាក់ផ្កាយ៣ទី៤លោកអ៊ូចឡាយអតីតមេប៉ុស្តិប៉ូលីសរដ្ឋាបាលសង្កាត់លេខ៣.ទី៥លោកស៊ាងឡេងមេប៉ូលីសច្រកទ្វាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ.ទី៦លោកកាន់ឡឹងចៅសង្កាត់លេខ៣.ទី៧លោកខៀនសង្ហារអតីតប្រធានមន្ទីរពន្ធដាខេត្តព្រះសីហនុ.ទី៨លោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុទី៩លោកស្បោងសារ៉ត់អតីតអភិបាលខេត្តព្រះសីហនុរូមនិងមនុស្សសំខាន់ៗដែលភាគីច្រើនជាមន្ត្រីរាជការផងដែរ។
នេះគ្រាន់តែជាការបញ្ហាញនៅមញ្ជីរឈ្មោះមួយផ្នែកតូចដែលកំពង់កាន់កាប់លើដីតំបន់កីឡាដ្ឋានក្រុងមឿងនិងដីតាមបណ្តោយផ្លូវវិថី១៩មិថុនាតែប៉ណ្ណុះហើយមនុស្សពាក់ពន្ធ័ដូចបានរៀបរាប់ខាងលើនេះគឺក្បាលម៉ាស៊ិនយ៉ាងសំខាន់នាំមុខគេលើចលនារំលោភយកដីបឹងព្រែកទប់នេះតែម្តង ។ .នៅក្នុងចំណោមក្រុមអ្នករំលោភដីដូចបានរៀបរាប់ខាងលើនោះគេសង្កេតឃើញថាអ្នកដែលក្លាហានឈានមុខគេក្នុងការចាក់ដីលុបបឹងនិងធ្វើការសាងសង់សំណង់រឹងមាំរំលោភបំពាន់យកដីតំបន់នោះគឺលោកតាក់វណ្ណថាអតីតមេស្នងការដ្ឋាននគបាលខេត្តព្រះសីហនុដោយសំណង់ដ៍មហិមារបស់គាត់ដែលបានចំណាយទុនក្នុងការសាងសង់មិនតិចជាង៥០ម៉ឺនដុល្លានោះកាត់ធ្វើការបានយ៉ាងរលូនពុំមានមន្ត្រីថ្នាក់ណាមួយហានទៅធ្វើហាមឃាត់ឬទៅក្បែរនោះទេ។
រីឯអ្នកចាក់ដីរំលោភយកបឹងស្រូចស្រាវជាងវិញគេគឺលោកផ្កាយ៣លុនសុធី.លោកអ៊ូចឡាយ.លោកកាន់ឡឹង.លោកស៊ាងឡេង.។ចំណែកលោកស្បោងសារ៉ត់អតីតអភិបាលខេត្តព្រះសីហនុវិញជាប់លំដាប់ថ្នាក់លេខមួយក្នុងការរំលោភយកដីបឹងព្រែកទប់បានសម្រេចនិងបានធំជាងគឺរំលោភយកបាន(ទំហំជា៦ហិកតាឯណ្ណុះ)។ទាំងនេះគ្រាន់តែជាបញ្ហារបញ្ជីឈ្មោះមនុស្សសំខាន់ពាក់ពន្ធ័រំលោភយកដីបឹងផ្នែកខាងកើតប៉ុណ្ណុះចំណែកជុំវិញបឹងកន្លែងផ្សេងជាច្រើនទៀតកម្ពុជាថ្មីនិងធ្វើការចុះផ្សាយលុះអិតនីលេខក្រោយ។អ្វីដែលបានលើឡើងខាងលើនេះគ្រាន់តែជាការបង្ហាញខ្លះៗឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបានដឹងដើម្បីមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាប្រយោជន៍ការបរិស្ថានបឹងព្រែកទប់ទាំងមូលទុកសំរាប់ផ្តល់ការប្រើប្រាស់ទឹកស្អាត់ប្រជាពលរដ្ឋទូទៅក្នុងខេត្តព្រះសីហនុទូទៅប៉ុន្តែរបើសិនជានៅតែបណ្តែតបណ្តោយឲ្យមានការរំលោភបំពានដីបឹងបែបនេះតទៅទៀតនោះបរិស្ថានផ្ទៃបឹងទាំងមូលនិងស្លាប់ងើបមុខមិនរូចហើយ។
.គូរបញ្ជាក់ផងដែរថាដីជុំវិញបឹងនិងផ្ទៃបឹងព្រែទប់មានទំហំសរុបជិត៩០ហិកតាហើយសំរាប់ប្រជាពលរដ្ឋចំនូន៥១គ្រូសារដែលរាជរដ្ឋាភិបាលសម្រេចចេញប្លង់ជូននោះមានមានទំហំជាង១៧ហិកតាស្មីរនិង១១០ក្បាល់ដីតែប៉ុណ្ណុះចំណែកឯដីដែលនៅសេះសល់ក្រៅពីរផ្តល់ជូនប្រជាពលរដ្ឋចំនូន៥១គ្រូសារខាងលើគឺជាដីរដ្ឋ(ដីផ្ទៃរងទឹកភ្លៀង)ទាំងអស់ប៉ុន្តែរការអនុវត្តរបស់ថ្នាកដឹកនាំខេត្តព្រះសីហនុសម័យលោកស្បាងសារ៉ាតបានឃុបឃិតគ្នាផ្ទុយពីរការសម្រេចរបស់រាជរដ្ឋាភិបាលទាំងស្រុងដោយក្បាល់ដីដែលបានចុះបញ្ជីររូចរាល់ដើម្បីចេញបណ្ណ័កម្មសិទ្ទិ
មានចំនូនកើនឡើងទៅដល់២៦៣ក្បាល់ដីស្មីរនិងទំហំប្រមាណ៧៨ហិកតាហើយគោលការរក្សាការពារបឹងព្រែកទប់គឺគេទុកតែទំហំផ្ទៃបឹង១៤ហិកតាតែប៉ណ្ណុះរីឯផ្ទៃដីរងទឹកភ្លៀងទំហំប្រមាណជាង៦០ហិកតាគឺពុំមានទេ។ទាំងនេះជាទំង្វើផ្ទុយពីរខ្លឹមសារស.ជ.ណលេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២របស់ទីស្តីការគណៈរដ្ឋមន្ត្រីទាំងស្រុង។នេះជាបញ្ហារគ្រោះថ្នាក់ដ៍ធំបំផុតសំរាប់ប្រទេសជាតិដែលមានថ្នាក់ដឹកនាំប្រភេទនេះ៕