ហេតុតែក្រីក្រ នឹងឆោតល្ងង់! ក្មេងប្រុសអាយុជាង១០ឆ្នាំម្នាក់ពុលត្រីកំពតស្លាប់ ក្រោយពីជីតាស្ងោរជ្រក់ឲ្យទទួលទាន នឹងបានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យ

ខេត្តកោះកុង៖ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១យប់ឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទ ខេត្តកោះកុង ។

ខេត្តកោះកង តាមសំដីជីតាក្មេងប្រុសរងឈ្មោះ មិន អាយុ៦៧ មុខរបរជុសជុលសាឡុង បានឲ្យដឹងថា ៖ដោយជីវភាពគាត់ក្រីក្រក្នុងគ្រួសារនៅពេលល្ងាច គាត់បាននាំចៅគាត់ជិះកង់ទៅស្ទូចត្រីនៅមាត់សមុទ្រព្រែកកោះប៉ោរ ។ គាត់ស្ទូចបានត្រីកំពត ២ក្បាល ក៏វិលត្រឡប់មកផ្ទះវិញដើម្បីធ្វើម្ហូប ។បុរសវ័យចំណាស់បន្តថា រូបគាត់ក៏ហូបដែរ តែគាត់ហូបតែសាច់ត្រីបន្តិចទឹកបន្តិច ហើយពងត្រីគាត់ដួសឲ្យចៅគាត់ហូប ហើយនៅពេលនោះចៅគាត់មិនអីទេ គឺសុខភាពស្រួលធម្មតា តែប្រហែល ១ម៉ោងក្រោយមកទើបចៅគាត់ចាប់ផ្តើមក្អូតចង្អោរ ហើយបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីជួយសង្រ្គោះតែសង្រ្គោះមិនទាន់នោះឡើយ ៕