កណ្តាល៖ ជនសង្ស័យម្នាក់ដោយសារស្រវឹងស្រា ខឹងក្មេងជេរថាអាឆ្កួត ក៌ឈប់កង់ចុះទៅទាត់ក្មេងមួយជើងមួយជើងបណ្តាលអោយបាក់ជើងស្តាំរងរបួសធ្ងន់ ត្រូវនគរបាលឃាត់ខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០នាទីចំណុច លើផ្លូវលំ ភូមិល្វាសរកណ្តាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះផល រីតា ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅបច្ចុប្បន្នភូមិល្វាសរកណ្ដាល ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល។ជនសង្ស័័យឈ្មោះវ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ន ភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្ដាល ។នគរបាលស្រុកល្វាឯមបានអោយដឹងថា ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីឈ្មោះ ផល រីតា ភេទប្រុសអាយុ៨ឆ្នាំ បានឈរលេងជាមួយក្មេងៗដូចគ្នា ១-ឈ្មោះស័ក ភេទប្រុស ២-ឈ្មោះហួ ភេទស្រី នៅលើផ្លូវលំក្រោយផ្ទះឈ្មោលី ជឺ ស្ថិតនៅភូមិល្វាសរកណ្តាល ពេលកំពុងឈរលេងស្រាប់តែឈ្មោះវ៉ាត ឆៃរ៉ាត់ហៅ ប៉ ភេទប្រុសអាយុ២៥ឆ្នាំ ស្រវឹងស្រាជិះកង់មកពីភូមិព្រែកប្រា ពេលមកដល់កន្លែងក្មេងរងគ្រោះកំពុងឈរលេង ឈ្មោះ វ៉ាត ឆៃរ៉ាត់ ហៅប៉ បានចុះពីលើកង់ទៅទាត់ក្មេងរងគ្រោះ ឈ្មោះផល រីតាមួយជើងចំភ្លៅខាងស្តាំ បណ្តាលអោយបាក់ ដោយសារខឹងក្មេងរងគ្រោះជេរថាអាឆ្កួត ។ ចំពោះក្មេងរងគ្រោះឈ្មោះផល រីតា ត្រូវបានម្ដាយបង្កើតនាំទៅកាន់មន្ទីរពេទ្យកុមារជាតិ បន្ទាប់មកបានទូរសព្ទប្រាប់មកសមត្ថកិច្ចយើងថាឈ្មោះផល រីតា ត្រូវបានគ្រូពេទ្យពិនិត្យថាបាក់ឆ្អឹងភ្លៅ ។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯមដើម្បីចាត់ការតាមនីតិវិធី។