ខេត្តកំពង់ឆ្នាំង ជនសង្ស័យ ប្រុសស្រី 3 នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខេត្តកំពង់ឆ្នាំងដេញស្ទាក់ចាប់បានបន្ទាប់ពីធ្វើសកម្មភាពលួចយកម៉ូតូគេមួយគ្រឿង នៅវេលាម៉ោង 10 និង 30 នាទីកាលពីព្រឹកថ្ងៃទី 18 ខែធ្នូឆ្នាំ 2020 នៅភូមិស្រែព្រីងសង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ។ តាមការបញ្ជាក់របស់លោក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា នៅម៉ោងប្រមាណ ជាង 10 ព្រឹក ព្រឹកមានករណីលួចម៉ូតូ 1 គ្រឿងម៉ាកហុងដា cpx ពណ៌សពាក់ស្លាកលេខ កំពង់ឆ្នាំង 1F.8366 ដែលម្ចាស់ខ្វះការប្រុងប្រយ័ត្ន ដាក់ម៉ូតូចោល នៅតាមផ្លូវ ហើយចូលក្នុង ចំការ ។ក្រោយពីទទួលព័ត៌មានបែបនេះ កម្លាំងនគរបាល ក៏បាន ពួនស្ទាក់និងប្រដេញតាម ហើយក៏ចាប់បាននៅតាមបណ្ដោយផ្លូវជាតិលេខ 5 ត្រង់ចំណុចផ្សារត្រាច ស្ថិតក្នុង ភូមិសាស្ត្រ ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
លោកបានបញ្ជាក់ថាក្រោយការសាកសួរជនសង្ស័យទាំង 3 នាក់ មាន 1-ឈ្មោះ ឯម ឈឿនរតនា មានទីលំនៅ ឃុំជ្រៃ
បាក់ ស្រុករលាប្អៀរ ទី 2 ឈ្មោះ ម៉ៅ នារតី ភេទស្រី អាយុ 23 ឆ្នាំមាន ទីលំនៅខេត្តតាកែវ និងទី៣ ឈ្មោះ ឈិន ឈីត អាយុ 27 ឆ្នាំមានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ចំណែកម្ចាស់ម៉ូតូរងគ្រោះមានឈ្មោះជា តារាភេទ អាយុ 62 ឆ្នាំ ។
លោកអធិការនគរបាលក្រុងកំពង់ឆ្នាំងបាន បន្ថែមថា មុនពេលធ្វើសកម្មភាព ពួកគេបានលួចម៉ូតូម៉ាកគុបជ្រុងមួយគ្រឿងហើយក៏ជិះធ្វើសកម្មភាព ដែលជាលទ្ធផល សមត្ថកិច្ចបានធ្វើការ ដកហូតបានម៉ូតូ 2 គ្រឿង និងក៏បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យប្រុស
ស្រីទាំង 3 នាក់ខាងលើទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕