ខេត្តកំពង់ធំ: ស្ត្រីវ័យចំណាស់ម្នាក់មានជម្ងឺសរសៃ ប្រសាទធ្វើអត្តឃាតចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅ វេលាម៉ោង ៦:៥០នាទីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើផ្ទះជនរងគ្រោះ ភូមិពន្លៃ ឃុំចើងដើង ស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ជា ម៉ុន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិ កើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក វ៉ុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បានឲ្យដឹងថា ពេលគាត់ដើរមកពីផ្ទះរបស់គាត់ទៅសាលាបុណ្យដែលនៅជាប់នឹងផ្ទះកើតហេតុ ដើម្បីពិភាក្សារឿងលុយដែលទើបតែធ្វើបុណ្យភូមិរួច បន្ទាប់មកក៍បានឃើញឈ្មោះ ជា ម៉ុន បានដេញវាយ ដេញតប់ប្តីរបស់គាត់នៅក្នុងបរិវេណដីផ្ទះរបស់គាត់ ក្រោយមកឈ្មោះ ជា ម៉ុន បានឡើងទៅលើផ្ទះហើយក៏បិទទ្វារ បិទបង្អួចដាក់គន្លឹស ភ្លាមនោះប្តីឈ្មោះ បុិល អ៊ុន បានឡើងទៅធាក់ទ្វារផ្ទះតែមិនរបើកទេ ឃើញដូច្នេះគាត់ជួយរកជណ្តើរដែកដាក់ឡើងតាមបង្អួចពេលគាស់បង្អួចបានគាត់ចូលហើយបានបើកទ្វារក៍ឃើញឈ្មោះ ជា ម៉ុន ចងកនឹងខ្សែ ឌី ធី វី ស្លាប់បាត់ទៅហើយ។
បន្ទាប់ពីទទួលបានព៌ត័មានកម្លាំងប៉ុស្តិ៍ និងជំនាញ សហការជាមួយគ្រូពេទ្យចុះពិនិត្យសាកសពនៅកន្លែងកើតហេតុ ពិនិត្យឃើញថាសពមានស្នាមក្រលួតក ពីមុខទៅក្រោយ នឹងមិនមានស្លាកស្នាមអ្វីដែលសង្ស័យករណីឃាតកម្មឡើយ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះស្លាប់ដោយសារចងកធ្វើអត្តឃាត ។
ក្រោយធ្វើការពិនិត្យចប់សមត្ថកិច្ចបានធ្វើកំណត់ ហេតុប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕