ប្រទេស​លី​ប៊ី​កំពុង​ត្រៀម​រៀបចំ​បោះឆ្នោត​ជ្រើសរើស​ស្ថាប័ន​ច្បាប់​ថ្មី​

0

​លី​ប៊ី​៖ នៅក្នុង​ខណៈដែល​ជនជាតិ​លី​ប៊ី​កំពុង​ត្រៀម ចូលរួម​ការបោះឆ្នោត​នៅពេល​ខាងមុខ ដើម្បី​ជ្រើសរើស​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​ថ្មី​នេះ នៅពេលនេះ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត បានធ្វើ​សន្និសីទ​ការ​សែត​រយៈពេល​ខ្លី​មួយ​ដែល​ស្ដីពី​ការត្រៀម​លក្ខណៈ​ផ្នែក​សន្តិសុខ​។​ ​ពោលគឺ​ការប្រកាន់យក​វិធានការ​ម៉ឺងម៉ាត់​មួយ​សំរាប់​ដំណាក់កាល​អន្តរកាល​នៅក្នុង​ប្រទេស ក្រោយពី​មេដឹកនាំ​មូ​អា​ម៉ា​ហ្គា​ដា​ហ្វី ត្រូវបាន​ផ្ដួលរំលំ កាលពី​ឆ្នាំ​២០១១​មក​។

មហាអំណាច​បស្ចិមប្រទេស​រំពឹងថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅដោយ​សន្តិវិធី​ហើយ​វា​នឹង​ជួយ​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងជើង​មួយ​នេះ បោះ​ជំ​ហ៊ាន​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ​, ទោះបីជា​ប្រទេស​នេះ​កំពុងស្ថិត​នៅក្នុង​ពេលវេលា​តានតឹង​ផ្នែក​នយោបាយ​ក៏ដោយ​៕----------