​​ក្រុមហ៊ុន​ដឹក​ដីឯកជន​របស់​ឈ្មោះ ឈុន ឆាង កំពុង​រំលាយ​ភ្នំ បែរជា​អាជ្ញាធរ​ពាក់ព័ន្ធ​ឆ្លើយ​ដោះសារ យករួចខ្លួន​

0

​ខេត្ត​ប៉ៃលិន ៖ ភ្នំ​ធម្មជាតិ​មួយកន្លែង ត្រួវបាន​បំភ្លេច​បំផ្លាញ​ដោយ​ក្រុមហ៊ុន​ជីក​កកាយ​ដីឯកជន​ឈ្មោះ ឈុន ឆាង បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ដែនដី កាយ​ដីភ្នំ​លក់​យ៉ាង​អាណាធិបតេយ្យ ស្ទើរ​បាត់បង់​ទម្រង់​ភ្នំ​ទាំងមូល តែ​អាជ្ញាធរ​ពាក់ព័ន្ធ​បានត្រឹមតែ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ដោយ​មិន​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ការបាត់បង់​ភ្នំ​នេះឡើយ ។ ភ្នំ​ដែល​ពួក​ឈ្មួញ​ជីក​កកាយ​ដី​លក់ ស្ទើរតែ​បាត់បង់​ស្ថិតនៅ​ជាប់​ផ្លួ​វ​ក្រវ៉ាត់​ក្រុង​ដែល​ទើបតែ​ធ្វើ​រួច​ថ្មីៗ ខាងក្រោយ សាលាបឋមសិក្សា​អូរ តា​វ៉ៅ ក្នុងភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​download (5)

​ ​ប្រភពពី​ប្រជាពលរដ្ឋ​បាន​លើកឡើងថា​៖ ភ្នំ​នេះ​កាល​ដំ​បួង​ជា​កម្ម​សិទ្ធ​របស់​ឈ្មោះ និល ប៉ុន្តែ​ជាង​២​ខែ​កន្លងមកនេះ ត្រួវបាន​ខាង​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​ទាំងមូល យកមក​ធ្វើ​ផ្លួ​វ​ក្នុង​ខេត្ត ។​ប្រភព​បន្តថា​៖ ក្រោយមក​ឃើញ​មាន​ក្រុមហ៊ុន​ឯកជន​ឈ្មោះ​ឈុន ឆាង មក​កាយ​ម្តង ដោយ​ដឹក​ក្នុង​មួយថ្ងៃៗ រាប់សិប​ជើង ហើយ​ភ្នំ​ទាំងមូល​ស្ទើរតែ​រលាយ​អស់ មិនតែប៉ុណ្ណោះ​ក្នុងការ​ដឹក​ដី​ម្តងៗ ក៏មាន​ការ​ហ៊ុយ​ដី​ខ្លាំង ចូលក្នុង​ផ្ទះសម្បែង និង​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ក្នុង​តំបន់​នោះ​ផងដែរ ។​ ​download (1)

ក្រុមហ៊ុន​ដឹក​ដីឯកជន​ឈ្មោះ ឈុន ឆាង បានបញ្ជាក់​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី ដោយផ្ទាល់​ថា​៖ ការដែល​គាត់​ប្រើ​គ្រឿងចក្រ​ជីក​កកាយ​ដីភ្នំ​នេះ គឺ​គាត់​បាន​ទិញ​ពី​ម្ចាស់​ម្នាក់ ឈ្មោះ សៅ ប៊ុន​និល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុង​-​ខេត្ត​ប៉ៃលិន ដោយ​ក្នុង​១​រថយន្ត​តម្លៃ​៤​ពាន់​រៀល ហើយ​គាត់​ជីក​កកាយ​ដី​ដែលមាន​ប្លង់​ត្រឹម​ត្រួវ មិនមែន​កាយ​ដីភ្នំ​នោះទេ ។ លោក​បន្តថា​៖ ប្រសិនបើ​ដី​ដែល​មិនមាន​ប្លង់​ត្រឹមត្រូវ គាត់​ហ៊ាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ​យក​ដី​ទៅ​លក់​បែបនេះ​ទេ ព្រោះ​អាច​ប៉ះពាល់​ផ្លួ​វ​ច្បាប់ និង​ការរកស៊ី​របស់គាត់ ។ ​ ​ចំណែក​ម្ចាស់​ដី ឈ្មោះ សៅ ប៊ុន​និល បាន​អះអាងថា ដី​គាត់​មាន​ប្លង់​ត្រឹមត្រូវ ហើយ គាត់​លក់​ឱ្យគេ​តែត្រឹម​ជើងភ្នំ​ប៉ុណ្ណោះ ។ download (4)

ចំណែក​នៅ​ខាងលើ​ភ្នំ​គាត់​មិនបាន​លក់​ទេ ព្រោះ គេ​មិន​បានធ្វើ​ប្លង់​ឱ្យ​គាត់ ហើយ​ការ​កកាយ​លើ​ភ្នំ​នេះ​គាត់​មិនបាន​ដឹង​ទេ ពីមុន​ខាង​មន្ទីរ​សា ធា​រណការ​និង​ដឹកជញ្ជូន​ខេត្ត យក​គ្រឿងចក្រ​ទៅ​កាយ​លើ​ភ្នំ​នេះ ។ ​ ​ទាក់ទិន​បញ្ហា​នេះដែរ លោក សួន អ៊​ន់ ចៅសង្កាត់​អូរ​តា​វ៉ៅ បានឱ្យដឹង​តាម​ទូរស័ព្ទ​ថា​៖ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ការជីក​កកាយ​ភ្នំ​ស្ទើរតែ​រលាយ​អស់នេះ លោក​មិន​បានដឹង​ទេ ព្រោះ​ពួកគេ​មិនបាន​ទាក់ទង​មក​ខាង​សង្កាត់​នោះទេ ប្រហែលជា​គេ មានអំណាច​ជាង​យើង​, គេ​អាង​មានច្បាប់​អនុញ្ញាតិ​ពី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ហើយ​ចំពោះ​បញ្ហា​នេះ​ខាង​សង្កាត់​ក៏​អត់​មាន​វិធានការ​អ្វី​ដើម្បី​ទប់ស្កាត់ ផងដែរ ។ ​ ​download (6)

ពាក់ព័ន្ធ​ករណី​ខាងលើ​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន​ម្នាក់ បានបញ្ជាក់​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កម្ពុជា​ថ្មី​តាម​ទូរស័ព្ទ​ឱ្យដឹងថា​៖ ខាង​លោក​មាន​សិទ្ធិ​ត្រឹម​ចេញ​លិខិត អនុញ្ញាតិ​អាជីវកម្ម​ធនធាន​រ៉ែ​គ្រប់​ប្រភេទ​តែប៉ុណ្ណោះ អញ្ចឹង​ទោះបី​ក្រុមហ៊ុន​ទៅធ្វើ ទៅ​ដឹក ទៅ​ទិញ​បាន​ពី​ណា វា​ជា​រឿង​របស់​ក្រុមហ៊ុន​ទេ អាស្រ័យទៅលើ​អាជ្ញាធរ​ដែនដី ប៉ុន្តែ ពេល​ដឹក​ត្រូវតែ​បង់​សួយ​សារ​ចូល​មន្ទីរ ។ ប្រភព​បន្តថា​៖ ការដែល​ពួកគាត់​ទៅ​កាយ ទៅ​ដឹក​ពី​កន្លែង​ណា​មក គឺ​ខាង​មន្ទីរ​អត់​ដឹង​ទេ ហើយ​ខាង​លោក​គ្មាន​សិទ្ធិ​ទៅ​បញ្ជារ​កាយ​ដី​នោះទេ មាន​សិទ្ធិ​ត្រឹម​ចេញ​អាជ្ញារ​ប័ណ្ណ​អាជីវកម្ម​ឲ្យ​ទេ ហើយ​ការដែល​ក្រុមហ៊ុន​ទៅ​កាយ​ដីភ្នំ ឫ​ជីក​កកាយ​អ្វីៗ​ផ្សេង​នេះ វា​ជា​សិទ្ធិ​របស់​អាជ្ញាធរ​ដែន​ដី​នោះទេ ៕​download