បែកធ្លាយលោកកែវ នន មេឃុំពពក នឹងលោកពេជ្រ សុខជីន ក្រុមប្រឹក្សាឃុំពពកនៅពីក្រោយខ្នងបទល្មើសឈួនឆាយដីព្រៃ

{កំពង់ធំ} ស្រុកស្ទោង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅវេលាម៉ោង១២:២៥នាទី កម្លាំងកងរាជអាវុធហត្ថស្រុកស្ទោងនិងកម្លាំងមន្ទីស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុធហត្ថខេត្តកំពង់ធំចំនួន១២នាក់ដឹកនាំចុះប្រតិបត្តិការដោយលោកវរសេនីយ៍ទោឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រីហុង ថុលមេបញ្ជាការកងរាជអាវុធហត្ថខេត្តហើយមានការសម្របសម្រួលនីតិវិធីដោយលោកសាយវាសនាព្រះរាជអាជ្ញារនៃអយ្យកាអមសាលាដំបូងខេត្តកំពង់ធំ

ក្នុងកិច្ចប្រតិបត្តិការចុះឃាត់គ្រឿងចក្រត្រាក់ទ័រ ១. គ្រឿង និងម៉ូតូមួយគ្រឿងដែលជនល្មើសកំពុងតែធ្វើសកម្មភាពឈួសឆាយដីជំរកសត្វព្រៃបឹងពែរ នៅចំណុចភូមិអន្លង់ក្រាញ់ស្រាប់តែលិចមុខក្រុមប្រឹក្សាឃុំដែលមានឈ្មោះពេជ្រ សុខជីន ចុះមកអន្តរាគមន៍រារាំងបន្ទុចបង្អាក់ជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថដែលកំពុងតែបំពេញតួនាទីនឹងអនុវត្តច្បាប់

រីឯបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំពពកស្រុកស្ទោងខេត្តកំពង់ធំបានធ្វើការរិះគន់ទៅលើលោកកែវននដែលជាមេឃុំនិងលោកពេជ្រសុជីន ប្រធានក្រុមប្រឹក្សាឃុំពពកបានចាប់ដៃគ្នាដើរផ្លូវតែមួយកាងគ្រប់បទល្មើសដែលចូលមកឈូសឆាយដីព្រៃនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋសូមឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍និងទប់ស្កាត់លោកទាំងពីរនេះឲ្យទុក្ខព្រៃឈើនៅសល់ខ្លះផង ជាក់ស្ដែងព្រៃសហគមន៍ស្រែក្រសាំង ព្រៃសហគមន៍អន្លង់ក្រាញ់ នឹងដីជំរកសត្វព្រៃបឹងពែរគឺរលាយជិតអស់ទៅហើយ

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបន្តទៀតថាលោកកែវននដែលឡើងមកកាន់អំណាចជាមេឃុំពពកនេះមិនមែនបម្រើរាស្ត្រផលប្រយោជន៍រាស្ត្រនោះទេបែរជាបម្រើនិងការពារតែផលប្រយោជន៍ផ្ទាល់ខ្លួនទៅវិញឥឡូវនេះនៅលើទឹកដីឃុំពពកបើបងប្អូនធ្លាប់ស្គាល់ពីមុនមកហើយមកដល់បច្ចុប្បន្ននេះប្រហែលជាបងប្អូនវង្វេងហើយពីព្រោះលោកមេឃុំននបានធ្វើការអភិវឌ្ឍឡើងអស់ព្រៃរលិញហើយមើលមិនស្គាល់ទេ

គ្រឿងចក្រត្រាក់ទ័រមួយគ្រឿងនិងម៉ូតូមួយគ្រឿងជនសង្ស័យពីរនាក់ត្រូវបានកងរាជអាវុធហត្ថប្រគល់ជូនជំនាញបរិស្ថានដែនជំរកសត្វបឹងពែរដើម្បីបន្តនីតិវិធីច្បាប់។