លោកមុី ង៉ែត តួនាទីក្រុមប្រឹក្សាឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានដើរទិញដីមានទំនាស់ដែលឋិតនៅខាងលិចបឹងសណ្ដែក ភូមិពាម ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាដីរបស់លោក មាស អ៊ុក និងអ្នកស្រី ជា សុីថន ដែលបានទិញពីតាណយ យាយស៊្រាន ក្នុងតម្លៃ៥ហ៊ុនមាស នេះបើតាមការបំភ្លឺពីលោក មាស អ៊ុក និងភរិយា ហើយលោកទាំងពីរបានអោយមាឈ្មោះ ប៉ុល ម៉ន ធ្វើ តែដោយដឹងដំណឹងថា លោកប៉ុល ម៉ន បំរ៉ុងលក់ លោកមាស អ៊ុក និង ភរិយា ក៏ សុំដកហូតមកវិញ តែលោកប៉ុលម៉ន មិនអោយ លោកមាស អ៊ុក និង ភរិយាក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅឈ្មោះ ប៉ុល ម៉ន ដំណោះស្រាយកំពង់បន្តដោះ ស្រាប់តែលេចមុខ លោក មុី ង៉ែត ដែលជា ក្រុមប្រឹក្សាឃុំព្រែកអំបិល ស្រុកស្អាង ខេត្ត កណ្ដាល មកអាស្រ័យផលលើដីនេះ ហើយ លោកមុី ង៉ែត ពោលថា អាញ់ទិញដីនេះ មានទំនាស់ក៏អាញ់ទិញ អាញ់ជំទប់ឃុំ អាញ់មិនខ្លាចអាណាទេ ចំណែកការដោះស្រាយនេះក៏បានបញ្ជូនទៅសាលាស្រុកផងដែរ ហើយលោកមាស អ៊ុក ប្ដឹងឈ្មោះ មុី ង៉ែត បន្ថែមទៀត ដោយឃើញថា លោកលូកដៃទិញដីមានទំនាស់ តែដោយដោះស្រាយ ស្រាប់តែលោក ជុំ សៀង ថាលោកមុី ង៉ែត មិនពាក់ព័ន្ធទៅវិញ តែយប់មិញម៉ោង ០៩ និង ៤០នាទីថ្ងៃទី១៨ខែធ្នូ ឆ្នាំ ២០២០ លោក មុី ង៉ែត គម្រាមលោក ហ៊ត សំអឿន ដែលជាអ្នកយកពត៍មានUMA tv online news តើរឿងរ៉ាវទាំងនេះ នឹងទៅជាយ៉ាងណាវិញ ។