ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី ប្រគល់ផ្ទះថ្មី ទី១៧៨ អំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនលោកហោ ចាន់ អតីតយុទ្ធជនពិការ តាមរយៈឯកឧត្តមទេសរដ្ឋមន្ត្រីអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជានិងលោកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០។
អតីតយុទ្ធជនពិការឈ្មោះ ហោ ចាន់ អាយុ៥៩ឆ្នាំ ត្រូវរបួសពិការជើងឆ្វេងដោយសារជាន់មីននៅក្នុងសមរភូមិប៉ៃលិន ក្នុងឆ្នាំ១៩៨៨ បច្ចុប្បន្ន រស់ នៅ ភូមិ ក្រញូង ឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានភរិយាឈ្មោះ ហៃ ភឿន អាយុ ៤៣ ឆ្នាំ មានកូន នៅ ក្នុង បន្ទុក សរុប ចំនួន ០៦នាក់ ។
លោកអនុសេនីយ៍ឯក ពុត សំអាន នាយរងផ្នែកគិលនដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន ផ្សព្វផ្សាយស្តីវិធានការប្រទ្ឋប្រឆាំង ការពារទប់ស្កាត់ការ ឆ្លងរីករាដាលមេរោគកូវីដ ១៩ តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាជូនដល់ប្រជាពលរដ្ឋ និងបងប្អូនអតីតយុទ្ធជន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខនិ ងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង សម្ដេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នការឆ្លងរីករាយដល់កូវីដ១៩ ត្រូវតែអនុវត្តន៍ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅពេលខាងមុខនេះសម្ដេចតេជោបានរៀបចំថវិកាជាតិ និង ថវិកា សប្បុរសជន ដើម្បីចាក់ជូន ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណែកផ្ទះថ្មី ដែល បានប្រគល់ជូនអតីតយុទ្ធជនពិការ មានទំហំ ៤មគុណ ៦ម សាងសង់ខ្ពស់ផុតពីដីធ្វើអំពីសសរបេតុង ឆ្អឹងដែក រនាបក្តាដំបូលប្រក់ស័ង្កសីកិនភ្លី ជណ្ដើរ កាច់ និងបាននាំយក អំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី អង្ករចំនួន ៥០ គ.ក មីម៉ាម៉ាពីរកេស ទឹកទឹកត្រីទឹកសុីអុីវ ពីរ យួរ ម៉ាស់២០ ម៉ាស់ និង ថវិកា មួយ ចំនួន ផងដែរ ។
ក្រុមគ្រួសារ តីត យុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៍ជ្រាលជ្រៅជាទីបញផុតចំពោះសម្តេចតេជោ និង សម្តេច កិត្តិព្រិទ្ធបណ្ឌឹត និងនិងអគុណឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែគិតគូរ យកចិត្តទុកដាក់ ពីជីវភាពរស់នៅ របស់អតីតយុទ្ធជន និងប្រជាពលរដ្ឋ។
ដោយ ប៊ុន រដ្ឋា