ដីព្រៃលិចទឹកព្រៃកោងកាងកំពុងទទួលការវិនាសដោយសារតែជន ខិលខូចមួយចំនួនកំពុងទន្ទ្រានកាប់ព្រៃចាក់ដីលុបធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន!

កោះកុង÷ដីព្រៃលិចទឹក នឹងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋ ក្នុងក្រុងខេមរភូមិ ន្ទ ត្រូវបានក្រុមឈ្មួញមួយចំនួនកំពុងទន្ទ្រានយកដីចាក់លុបដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនញញើតនិងច្បាប់បន្តិចណាឡើយ ។
ជាក់ស្តែងនៅចំនុចអូរស្រីស្រ ណោះនេះតែម្តង ប្រជាពលរដ្ឋធ្លាប់តែអាស្រ័យផលលក្ខណ: គ្រួសារប្រចាំថ្ងៃ ក៏ត្រូវបានក្រុមឈ្មួញឈ្មោះ ម៉ា ទី ដែលមានតួនាទីជាមន្ត្រីPM សប្បាយចិត្តចាក់ដីលប់ព្រៃលិចទឹកស្ទើគ្មានសល់ ដោយមិនខ្វល់ដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងរំភើយ ដោយបានដៃនៃស្នើរសុំទៅខាមន្ត្រីជំនាញ ដោយពុំមានច្បាប់អនុញ្ញាតិនៅឡើយ! បែអាជ្ញាធរ និងមន្ត្រីជំនាញមិនខ្វល់បន្តិចសោះ ។

បើយោងតាមអោយដឹងពីប្រជា ពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិ ន្ទមួយចំនួន ប្រកបរបរនេសាទលក្ខណៈគ្រួសារ មានការព្រួយបារម្មណ៏ ព្រោះខ្លាចបាត់បង់របរបន្តិ ចបន្តួចរបស់គាត់ ដែលធ្លាប់អា ស្រ័យផល និងប្រកបរបរចិញ្ចិមជីវិត ដោយដើររើសខ្យង ងាវ ចាក់ច្រែង និងដាក់លបក្តាម ជាលក្ខណៈគ្រួសារ ដើម្បីចិញ្ចឹមជីវិត តែឥឡូវត្រូវបានក្រុមឈ្មួញយកដីចាក់លប់ ព្រៃលិចទឹកនិងព្រៃ កោងកាង ដែលជាសម្បត្តិសាធា រណៈរបស់រដ្ឋទាំងនោះស្ទើទាំង ស្រុង ដើម្បីយកធ្វើជាកម្មសិទ្ធិ ផ្ទាល់ខ្លួនយ៉ាងរំភើយមិនខ្វល់អ្វីទាំងអស់ ចំណែកអាជ្ញាធរពាក់ ព័ន្ធមិនអើរពើរទាល់តែសោះ ។
ពលរដ្ឋបានបន្តថាៈ ដីព្រៃកោង កាង ព្រៃលិចទឹកដែលជាសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមបណ្តោយមាត់ព្រែកនិងដៃព្រែកក្នុងក្រុងខេមរភូមិន្ទនេះ សម្បូរ ទៅដោយព្រៃកោងកាង ព្រៃលិច ទឹកនឹងមានដើមឈើចម្រុះដុះជាច្រើនទៀត ហើយក៏ជាជម្រកមច្ឆាជាតិច្រើនយ៉ាងបន្តពូជពងកូនផងដែរ ។

នៅក្នុងអំឡុងរយ:ពេលប៉ុន្មានឆ្នាំនេះ គេសង្កេតឃើញជន ខិលខូចមួយចំនួនលួចបោះ បង្គោលចូលតំបន់ព្រៃលិចទឹកព្រៃកោងកាង ចែកគ្នា ដោយអ្នកខ្លះអាងមានលុយ មានអំ ណាច និងអ្នកខ្លះអាងខ្សែខ្នង មកកាប់ទន្រ្ទានបំផ្លាញរំលោភយកទាំងបំពាន ដោយមានឡេះដាក់បន្ទុកទៅលើស្ថាប័ន្តកំពូលៗ នៃក្រសួងពាក់ព័ន្ធ និងស្ថាប័នមន្ទីរជំនាញរបស់ថ្នាក់ខេត្តផងដែរ ! ដោយសកម្មភាពទាំងនេះគឺផ្ទុយពីច្បាប់បានហាមឃាត់ នៃតំបន់មួយចំនួន ដែលកំពុងក្នុងដែនអភិរក្សនៅឡើយ ដូចជាអនុ ក្រឹត្យលេខ១៧៩ជាដើម ដែលស្ថិតក្នុងមូលដ្ឋានរបស់ឃុំ សង្កា ត់ ក្រុង ស្រុក ទាំងនោះ ដោយរហូតមកដល់ពេលនេះ គេនៅតែសង្កេតឃើញមានការលួចទន្ទានកាប់ព្រៃកោងកាង និងដឹកដីចាក់លប់ទៅលើតំបន់ព្រៃលិច ទឹកនៅតាមដងព្រែកនិងតាមដៃព្រែកស្ទើគ្រប់ទីកន្លែង មិនដែលឃើញអជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ហ៊ានលូកដៃចុះមកពិនិត្យ ឬបង្ក្រាប់ឡើយ ។
មហាជនជាច្រើន បានដាក់ការ សង្ស័យថា៖មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន អាចទទួលលាភសក្ការៈពីសំណាក់ក្រុមឈ្មួញហើយមើលទៅ? ។

ជុំវិញពាក់ព័ន្ធការចាក់ដីនេះដែរលោក ឈេង សុវណ្ណដា អភិ បាលក្រុងខេមរភូមិន្ទ ក្រោយពីបានទទួលព័ត៌មាន លោកបានចាត់ឱ្យ លោក កាយ ក្រុង និងលោក ហួត ហេង ចៅសង្កាត់ និង ចៅសង្កាត់រងទី១ ស្ទឹងវែវ ចុះពិនិត្យ រួចធ្វើការហាមឃាត់ម្ចាស់ទីតាំ ឈ្មោះ ម៉ា ទី ឱ្យធ្វើការផ្អាកចាក់ដីលប់ព្រៃលិចទឹកជាបណ្តោះអាសន្ន រងចាំជំនាញា និងមានឯកសារត្រឹមត្រូវសិន ។ ពេលនោះដែរ លោក ហួត ហេង
ចៅសង្កាត់រង និងលោក ម៉ា ទី ម្ចាស់ទីតាំង បានប្រាប់អ្នកយក ព័ត៌មានថា ទីតាំង របស់លោក ម៉ា ទី គណ:កម្មការបានចុះមកកំណត់ទីតាំងត្រឹមបោះបង្គោលហ្នឹង រួចឱ្យគាត់ទាញខ្សែរទៅតាមនឹងទៅ ។ លោកម៉ា ទី បានបញ្ជា ក់ប្រាប់ថា លោកមិនទាន់មានឯកសារទេ តែលោកចាក់ដីនេះទៅតាមការកំណត់របស់មន្ត្រីដែលបានកំណត់ឱ្យ ។

ទាក់ទងទៅនឹងការយកដីចាក់លប់ដីព្រៃ លិចទឹកខាងលើនេះដែ លោក អ៊ុង សំអឿន នាយកទីចាត់ការអន្តរវិស័យសាលា ខេត្តកោះកុង ធ្លាប់បានប្រាប់អ្នកសារព័ត៌យើងឱ្យដឹងដែរថា រាល់ការស្នើរសុំចាក់បំពេញអាចម៍ដីរបស់លោកម៉ាទី លោកបានទទួលឯកសារឃើញហើយ មិនទាន់បានបញ្ជាក់អនុញ្ញាតិនៅឡើយទេ រងចាំគណ:កម្មការចុះពិនិត្យមើលរួចសិន ។

ក្រោយពីមានការហាមឃាត់របស់លោកចៅសង្កាត់ កាលពីថ្ងៃទី ២០ ខែធ្នូរនេះ ឱ្យផ្អាកចាក់ដីទៅលើព្រៃលិចទឹកជាបណ្តោះ អាសន្ន ចាំជំនាញចុះពិនិត្យម្តងទៀត ។ នៅរសៀលថ្ងៃទី២២ ខែធ្នូរ ២០២០ នេះ លោកអ៊ុង សំអឿន បានឱ្យដឹងតាមទូរស័ព្វទៀតថា ទីតាំងចាក់ដីរបស់លោកម៉ាទី អាជ្ញាធរមិនត្រូវមានការហាមឃាត់នោះទេ ព្រោះទីតាំងនោះត្រូវបានគណ:កម្មការចុះកំណត់រួចហើយ កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ៕