នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំកិច្ចប្រជុំបូកសរុលទ្ធផលការងារកំណែទម្រង់ផែនការសកម្មភាពរយះពេល៦ខែរបស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិ

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាអនុប្រធានទទួលបន្ទុករួមគណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកំណែទម្រង់រយៈពេល៣ខែដំបូងនៃផែនការសកម្មភាពរយៈពេល៦ខែរបស់គណៈកម្មការគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ឃន ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យជាតិបាត់ដំបង បានធ្វើរបាយការណ៍សង្ខេបជូន ឯកឧត្តម អនុប្រធានគណៈកម្មការទទួលបន្ទុករួមផងដែរ។ បន្ទាប់ពីកិច្ចប្រជុំរួច ឯកឧត្តម អនុប្រធានទទួលបន្ទុករួមបានចុះពិនិត្យបរិស្ថានជុំវិញបរិវេណសាកលវិទ្យាល័យព្រមទាំងផ្តល់អនុសាសន៍កែលម្អបរិស្ថានសាកលវិទ្យាល័យអោយកាន់តែល្អបន្ថែមទៀត។