ស្រុកព្រៃនប់-លោកវរសេនីយ៍ឯកហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីវិវាទដីធ្លី ឈានដល់ការផ្ទុះអំពើហឹង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ស្រុកព្រៃនប់-លោកវរសេនីយ៍ឯកហួ យ៉ៃអធិការនគរបាលស្រុកព្រៃនប់ឲ្យបណ្តាញផ្សព្វផ្សាយដឹងថា ករណីវិវាទដីធ្លី ឈានដល់ការផ្ទុះអំពើហឹង្សា កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៨នាក់ ដែលតាមលោកអធិការអះអាងថាជាភាគីខាងក្រុមហ៊ុនភឺន ផល្លា ចំណែកភាគីខាងពលរដ្ឋមិនមានការឃាត់ខ្លួនទេ។
យោងតាមរបាយការណ៍បំភ្លឺរបស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់រឿងហេតុនេះថា៖ ជម្លោះដីធ្លីឈានដល់ផ្ទុះជាអំពើហិង្សានេះ កើតឡើង រវាងក្រុមហ៊ុន ភឺន ផល្លា និងប្រជាពលរដ្ឋ បណ្តាលឲ្យភាគីទាំងសងខាងរងរបួស ក្នុងនោះ ភាគីក្រុមហ៊ុនរងបួសមធ្យមចំនួន០២នាក់ (ប្រុស) រីឯភាគី ខាងប្រជាពលរដ្ឋ រងបួសមធ្យមចំនួន០៣នាក់ (ស្រី០១នាក់) មូលហេតុ ដោយសារខាងក្រុមហ៊ុន បានចុះ ហាម ឃាត់ ប្រជាពលរដ្ឋ មិនឲ្យសាងសង់ផ្ទះ ទើបបណ្តាលឲ្យកើតជាអំពើហិង្សាឡើង ។ របាយការណ៍បន្ថែមថា ពេលមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលសាលាស្រុក ក្នុងនាមគណបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ បានចុះទៅអន្តរាគមន៍ រកដំណោះស្រាយ ប៉ុន្តែប្រជាពលរដ្ឋបានប្រមូលផ្តុំគា្នកាន់តែច្រើនឡើងហើយបិទផ្លូវមិនឲ្យខាងក្រុម ហ៊ុន ចេញមកក្រៅ ដោយលើកហេតុផលថា ខាងក្រុមហ៊ុនប្រើអំពើហឹង្សានិងបាញ់គំរាមប្រជាពលរដ្ឋថែមទៀត ។
ក្នុងជម្លោះហឹង្សានេះ ក្រៅពីមានមនុស្សរងរបួស ក៍មានរថយន្តមួយគ្រឿងរបស់ភាគីក្រុមហ៊ុនរងការខូចខាតផងដែរ។ របាយការណ៍បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបណ្តោះអាសន្នមនុស្ស ចំនួន០៨នាក់ ដែលជាភាគីខាងក្រុមហ៊ុនរួមមាន ៖
០១.ឈ្មោះ គង់ រក្សា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង.ខេត្តព្រះសីហនុ ។
០២. ឈ្មោះ សាំង កូ ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
០៣.ឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៤.ឈ្មោះ សៀ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិអូតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៥.ឈ្មោះ ឡៅ តឹកយូ អាយុ៥៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៦.ឈ្មោះ ចក់ សុគន្ធ ភេទប្រុស អាយុ៥៦ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៧.ឈ្មោះ សុង ចិន ភេទប្រុស អាយុ ៣០ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
០៨.ឈ្មោះ ផាន សាពេជ្រ ភេទប្រុស អាយុ ៣៧ឆ្នាំមានទីលំនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ ។
ចុងក្រោយនៃរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកព្រៃនប់បញ្ជាក់ថា ចំពោះករណីថាមានការផ្ទុះអាវុធក្នុងជម្លោះនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងដោះស្រាយបន្តតាមនិតិវិធី៕ (រូបភាពពីនគរបាលស្រុកព្រៃនប់)