ថៃ៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បានព្រមានថា ការបិទផ្នែកខ្លះអាចនឹងក្លាយជារឿងដែលមិនអាចជៀសវាងបាន បើសិនជាចំនួនអ្នកឆ្លង Covid-19 កើនឡើងខ្លាំងហួសពីការគ្រប់គ្រង នេះបើតាមសារព័ត៌មាន The Thaiger នៅថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២០ ។
នៅថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ប្រាយុទ្ធ បានបន្ទោសការផ្ទុះជំងឺ Covid-19 លើក្រុមកម្មករខុសច្បាប់បំរើការក្នុងរោងចក្រ ដោយសារតែពួកគេបានលួចចូលមកធ្វើការក្នុងប្រទេសថៃ ដោយឆ្លងកាត់ព្រំដែនថៃ-មីយ៉ាន់ម៉ាដោយពុំបានធ្វើចត្តាឡីស័កត្រឹមត្រូវ ។ ទន្ទឹមគ្នា លោក ប្រាយុទ្ធ បានប្រាប់ទៅអាជ្ញាធរថា ត្រូវតែធ្វើជាប្រព័ន្ធនៅក្នុងតាមរកកម្មករចំណាកស្រុកមកពិនិត្យសុខភាព ហើយលោកសង្ឃឹមថា សភាពការណ៍នឹងវិលមកល្អប្រសើរឡើងវិញក្នុងពេល១សប្តាហ៍ទៀត ។
សូមជម្រាបថា រដ្ឋាភិបាលថៃនៅរសៀលថ្ងៃអង្គារ៍នេះ បានបន្តរកឃើញអ្នកឆ្លង កូវីដ១៩ថ្មីសរុបដល់ទៅ៤២៧នាក់បន្ថែមទៀត ខណៈពលរដ្ឋសរុប២២ខេត្តបានរកឃើញជាប់ពាក់ព័ន្ធរលករាតត្បាតក្នុងផ្សារបង្គានៅខេត្ត សាមុត សាខុន ។ បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ១៩របស់ថៃ លោក Taweesilp Visanuyothin ក្នុងចំណោមករណីឆ្លងថ្មី៤២៧នាក់នេះ មាន៣៩៧នាក់ជាពលរកចំណាកស្រុកមកពីមីយ៉ាន់ម៉ា១៤នាក់ ជាពលរដ្ឋថៃមកពីក្រៅប្រទេស និង ១៦នាក់ផ្សេងទៀតជាអ្នកពាក់ព័ន្ធនឹងរលករាតត្បាតក្នុងផ្សារបង្គារនៅខេត្ត សាមុត សាខុន ៕