ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូ អញ្ជើញចុះ សួរសុខទុក្ខ លោកអនុសេនីយ៍ ឯក វ៉ាន់ គឹមឆេ នាយរងផ្នែកការិយាល័យគ្រប់គ្រងជនបរទេស ដែលរងរបួសរលាកភ្លើងដោយផ្ទុះប៊ីដុងស្រាស ពេលដែលចេញបេសកកម្ម ក្នុងពិធីដុតបំផ្លាញចោលស្រាស ស្រាថ្នាំ មេស្រាជិត២ម៉ឺនលីត្រស្ថិត
នៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងកាលពី ថ្ងៃទី
១៧ខែធ្នូឆ្នាំ២០២០កំពុងសម្រាព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងបានឧបត្ថម្ភនូវថវិកាសរុបចំនួន ១៦,១០០,០០០៛ និង២០០$ (ដប់ប្រាំមួយលានដប់ម៉ឺនរៀល និងពីររយដុល្លារសហរដ្ឋអាមេរិក) ក្នុងនោះ ថវិការបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល
ខេត្តកំពង់ឆ្នាំង ចំនួន ៤,០០០,០០០៛ (បួនលានរៀល) ថវិការបស់លោកស្នង
ការនគរបាលខេត្តកំពង់ឆ្នាំងចំនួន២០០$(ពីររយដុល្លារសហរដ្ឋអាមេរិក)និងថវិកាទទួលបានពីការចូលរួមរបស់មន្រ្តីនគរ
បាល ចំនួន ១២,១០០,០០០៛
(ដប់ពីរលានដប់ម៉ឺនរៀល)ផងដែរ។
ក្នុង ឱកាស នោះ ដែរ លោក ឧត្តម សេនីយ៍ ស្នងការ ក៏បាន ផ្តាំផ្ញើ ឱ្យ សាម៉ីខ្លួន និងក្រុមគ្រួសារខិតខំ យកចិត្តទុកដាក់ ថែទាំ របួស និងសុខភាព ឱ្យ បាន ល្អ និង ជូនពរ ឱ្យ ឆាប់ ជា សះស្បើយ បានបម្រើការងារដូចដើមវិញ។
ឆ្លៀតក្នុងឱកាសនោះដែរ ក្រុម គ្រួសារ លោកអនុសេនីយ៍ឯក វ៉ាន់ គឹមឆេ ក៏បាន សំដែង ការ ត្រេកអរ ចំពោះ ឯកឧត្តម អភិ
បាលខេត្តកំពង់ឆ្នាំង និងលោក ឧត្តម
សេនីយ៍ ស្នងការ ដែល តែងតែ យកចិត្តទុកដាក់ ចំពោះ មន្ត្រី ថ្នាក់ ក្រោម និង បាន ថ្លែងអំណរគុណចំពោះ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំង លោក ឧត្តម
សេនីយ៍ស្នងការ និង ប្រតិភូអម ដំណើរ ដែល បាន ចំណាយ ថវិកា និង ពេលវេលា អញ្ជើញ មក សួរសុខទុក្ខ ដល់ មន្ទីរពេទ្យ និង ជូនពរ ថ្នាក់ដឹកនាំ រួម ទាំង មន្ត្រី នគរបាលទាំងអស់ឱ្យជួបពុទ្ធពរ
៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាត ឡើយ និង សម្រេច បាន ជោគជ័យ គ្រប់ ភារកិច្ច ៕