ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០ម្សិលមិញនេះលោកសូ រតនៈប្រធានក្រុមយុវជនការពារសន្តិភាពនិងលោកអនុប្រធាន សេងហុងបានដឹកនាំសមាជិកក្រុមយុវជនការពារសន្តិភាពសាខាខេត្តតាកែវ សហការជាមួយអាជ្ញាធរឃុំបាស្រែ ស្រុកអង្គរបុរី បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនិងលោកជំទាវជូនដល់គ្រួសារអ៊ុំស្រីកែវ យ៉េអាយុ៦៧ឆ្នាំ រស់នៅម្នាក់ឯងគ្មានទីពឹង។
អ៊ុំស្រីទទួលបាន=អង្ករ១បេ មី១កេះទឹកត្រី១យួរទឹកសុីអុីវ១យួ និងថវិការ១០.០០០០៛
អ៊ុំស្រីគាត់សូមគោរពអរគុណដល់ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែតនិងលោកជំទាវមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញាឈ្លាសវៃនិងទទួលបានជោគជ័យគ្រប់ភារកិច្ចក្រុមការងារទាំងអស់សូមគោរពជូនពរដល់អ៊ុំមេឃុំនិងសមត្ថកិច្ចរួមទាំងក្រុមការងារ ដែលបានសហការចុះសួរសុខទុក្ខនិងជួយដល់លោកតា ដែលមានជីវភាពខ្វះខាត សូមគោរពជូនពរលោកមានសុខភាពល្អ សំណាងល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច។