អាកាសធាតុចុះត្រជាក់ខ្លាំងចំនួន២ថ្ងៃមកហេីយ នៅទឹកដីភាគឦសាន្តនៃខេត្តរតនគិរី ។

រតនគិរី : រយ:ពេល២ថ្ងៃមកហេីយខេត្តរតនគិរីមានអាកាសធាតុចុះត្រជាក់ជាខ្លាំងដោយលាយឡំជាមួយនឹងធ្លាក់ខ្សល់ ជំនោរត្រជាក់ផងនោះ មិនថានៅតាមបណ្តាលស្រុកក៏ដូចជានៅក្នុងទីរួមខេត្តផងដែរ។ ហើយរយ:ពេល២ថ្ងៃនេះ ឃើញថា បងប្អូនប្រជាពលរដ្ឋភាគច្រើនបាននាំគ្នាទិញអាវ រងាជាច្រើន ហើយពេលព្រឹកឃើញថា ពួកគាត់នាំគ្នាអង្គុយជុំគ្នា អាំងភ្លើង នឹងពេលយប់ ក៏ពួកគាត់នាំគ្នាអាំងភ្លើងផងដែរ តាមបែបទំលាប់បងប្អូនជនជាតិដេីមភាគតិច្ចនៅតាមបណ្តាល់ភូមិ ប៉ុន្តែពួកគាត់មានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីដ១៩ជាខ្លាំង។
ហើយអាកាសធាតុចុះត្រជាក់ប៉ុន្មានថ្ងៃមកនេះបានធ្វើអោយប្រជាពលរដ្ឋខ្លះពិសេសក្មេងតូចៗកើតមានជំងឺផ្តាស់សាយ ហៀរសំបោរ …។ល។ដោយសារតែការផ្លាស់ប្តូរអាកាសធាតុចុះត្រជាក់ប៉ុន្នានថ្ងៃបែបនេះ ។

ពាក់ព័ន្ធនឹងអាកាសធាតុចុះត្រជាក់ខាងលើនេះ លោក អ៊ុ វណ្ណា ប្រធានមន្ទីរធនធានទឹកនឹងឧតុនិយមខេត្តរតនគិរី បានឲ្យ ដឹងតាមទូរសព្ទ័ នៅល្ងាចថ្ងៃទី២១ធ្នូនេះ ថា នៅខេត្តរតនគិរីទាំងមូលចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ តាមការព្យាករណ៍របស់ក្រសួងធនធានទឹកនឹងឧតុនិយមបានឲ្យដឹងថា នៅតំបន់ភាគឦសាន្តមានសីតុណ្ហភាពអប្បបរិមា ចាប់ពី១៦.ocនឹងសីតុណ្ឋភាពអតិបរិមាមានចាប់ពី២៨.oc។ដោយឡែកចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០អាកាស់ធាតុនៅតំបនជួរភ្នំដងរែកនិងតំបនភាគឦសាន្ត ផ្ទៃមេឃមានពពកច្រេីន សីតុណ្ហភាពអប្បបរមានិងធ្លាក់ចុះមកនៅ ១៧អង្សាសេ ទៅ២០អង្សាសេ។

លោក អ៊ុ វណ្ណា បានបន្តទៀតថា អាកាសធាតុចុះត្រជាក់បែបនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តរតនគិរីមានការប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាព កូនចៅ ខ្លួនឯងនឹងប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាភ្លើង ពេលដែលបងប្អូនប្រជាពលរដ្ឋរងា អាំងភ្លើងត្រូវប្រុងប្រយ័ត្នជានិច្ច សូមកុំភ្លេចពន្លត់ភ្លើងឲ្យអស់៕