បុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម ដោយសារគ្រោះថ្នាក់ចរាចរណ៍

(ភ្នំពេញ) ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈកំពុងជិះម៉ូតូស្រាប់តែត្រូវរថយន្តបែនដឹកដីបេីកបុកពីក្រោយពេញទំហឹងអូសជាង១០ម៉ែត្រជាប់ខាង ក្រោមរថយន្ត។ ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលាម៉ោង ១២និង៥០នាទី រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចខាងជេីងសាលាសង្កាត់ស្នោ ផ្លូវបេតុង ភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌកំបូល ។

ជនរងគ្រោះឈ្មោះរស់ សុខចាន់រ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិទួលលាភ សង្កាត់ស្នោ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាគុបមូល គ្មានស្លាកលេខតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តបែនដឹកដី ពណ៌ខៀវលាយស ពាក់ស្លាកលេខ ចង្កូតស្តាំ PP-1457 បេីកបរក្នុងល្បឿនលឿនមកពីក្រោយជ្រុលមកបុកពេញទំហឹងអូសជាង១០ម៉ែត្របណ្តាលឲ្យជនរងគ្រោះស្លាបយ៉ាងអាណោចអាធ័មបំផុត។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងឃាត់ខ្លួនម្ចាស់រថយន្ត រួចទាក់ទងទៅមន្ត្រីជំនាញមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូរួមទាំងតៃកុងទៅអធិការដ្ឋាននគរ បាលខណ្ឌកំបូលរង់ចាំដោះស្រាយតាមច្បាប់។

សូមបញ្ជាក់ផងដែរថា នៅក្នុងភូមិកេីតហេតុខាងលេីក្រុមរថយន្តដឹកដីជាច្រេីនបេីកបរឆ្លងកាត់នៅទីនោះដោយប្រើល្បឿនលឿនមិនភ័យខ្លាចប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ដូចជាក្មេងតូចៗនោះទេ ។ ប្រជាពលរដ្ឋបានស្នេីដល់អាជ្ញាធរមានសមត្ថកិច្ចមេត្តាពិនិត្យមេីលក្រុមរថយន្តទាំងនោះផង ជៀសវាងបង្កគ្រោះថ្នាក់បន្តទៀត៕