ចាងហ្វាង គេហទំព័រ អឹមអេសអឹម ត្រូវ អ.ហ ឃាត់ខ្លួនពាក់ព័ន្ធករណី ដើរកើនប្រជាពលរដ្ឋ ឲ្យទៅចាប់យកដីដែលមានប្លង់រឹង ស្របច្បាប់របស់គេ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួន បុរសម្នាក់ នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ មុខផ្សារទួលក្រឡាញ់ ស្ថិតក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

តាមប្រភពបានឲ្យដឹងថាបុរស ដែលត្រូវសមត្ថកិច្ច អ.ហ ធ្វើការឃាត់ខ្លួន ឈ្មោះ អេង ណារ៉ុង ចាងហ្វាង គេហទំព័រ អឹមអេសអឹម ។

តាមប្រភពបានឲ្យដឹងទៀតថា ការឃាត់ខ្លួននេះធ្វើឡើង ក្រោយ លោក អេង ណារ៉ុង និងបក្ខពួកបានតាំងខ្លួនជាអ្នកសារព័ត៌មាន បានដើរកើនប្រជា ពលរដ្ឋ ឲ្យទៅចាប់យកដីរបស់គេដែលមានប្លង់រឹង ស្របច្បាប់ ។

បច្ចយប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងបន្តនិតិវិធីតាមផ្លូវច្បាប់។