មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងត្រង់ចំណុចផ្លូវបែកជាបួនរវាងរថយន្តបុកនឹងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង:មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី24 ធ្នូឆ្នាំ20

20 វេលាម៉ោង11:35នាទី លើកំណាត់ផ្លូវចាក់កៅស៊ូមួយខ្សែ ស្ថិតចំណុចផ្លូវបែក

ជាបួន ក្រោយមន្ទីរអប់រំយុវជននឹងកីឡាខេត្ត ស្ថិតនៅក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។ 

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើត រវាង រថយន្ត បុកនឹង ម៉ូតូ ក្នុងដំណើរខ្វែងទិសគ្នា  ម៉ូតូមួយគ្រឿងពាក់ស្លាកលេខកំពង់ឆ្នាំង

1C. 23-79បើកបរពីទិសជើងទៅ

ត្បូង ចំណែករថយន្តពាក់ស្លាកលេខភ្នំពេញ2AL. 84-27 បើកបរពីទិស

ខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបុកនិងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យស្ត្រីបើកបរម៉ូតូម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ប្រភពបន្តទៀតថាសពត្រូវបានគេស្គាល់

ឈ្មោះថា មូ សារីម ភេទស្រីអាយុ50ឆ្នាំ មានទីលំនៅភូមិដក់គ្រង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ 

ក្នុងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនគរបាលយើងបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ឈ្មោះ វី គឹមឡុង ភេទប្រុស អាយុ32ឆ្នាំ មានទីលំនៅភូមិវត្តភ្នំ ឃុំភ្នំកូរ ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។ 

  បច្ចុប្បន្នសពត្រូវបានសាច់ញាតិក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន ចំណែក រថយន្ត និងជនបង្កត្រូវបាសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕