កំពង់ចាម : សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំ ដោយ លោក ឧកញ៉ា ហួត ឈឿន នាព្រឹក ថ្ងៃ ទី ២៥ ខែធ្នូ ឆ្នាំ ២០២០នេះ បាន នាំយកនូវ ថវិកា ចំនួន ២០០០អាមេរិក តាម រយៈ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួម ជាមួយ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ក្នុង ការ ទិញវ៉ាក់សាំង ប្រឆាំង នឹង ជំងឺ កូវីដ -១៩ សម្រាប់ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង ជា ប្រធាន គណៈកម្មការ ខេត្ត ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ -១៩ បាន ថ្លែងនូវ អំណរគុណ ចំពោះ កាយវិការ សប្បុរសធម៌ របស់ សមាជិក សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដែល បាន ឯកភាព គ្នា ក្នុង ការ ឧបត្តម្ភ ជា ថវិកា ចំនួន ២០០០ដុល្លារ អាមេរិកនេះ ដែល ជា ការ ចូល រួម ចំណែកជាមួយ រាជរដ្ឋាភិបាល កម្ពុជា តាម រយៈ អាជ្ញាធរ ខេត្ត ដេីម្បី ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ- ១៩ ដ៏ កាច សាហាវ នោះ។
គួរ រំលឹក ផង ដែរ ថា ក្នុង អំឡុង ខែ មេសា ឆ្នាំ ២០២០ នេះដែរ ខណៈ ដែល ជំងឺ កូវីដ -១៩ បាន បង្ក ឲ្យ មាន ក្តីកង្វល់ ពី គ្រប់ មជ្ឈដ្ឋាន ផងនោះ សភាពាណិជ្ជកម្ម មណ្ឌល ខេត្តកំពង់ចាម មណ្ឌលគីរី ដឹកនាំ ដោយ លោក ឧកញ៉ា ហួត ឈឿន ក៏ ធ្លាប់ បាន នាំយក នូវ អំណោយ ជាអង្ករ ចំនួន ៤តោន និង ទឹក ស៊ីអ៊ីវ ១៦០យួរ ផ្តល់ ជូន គណៈកម្មការ ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូវីដ ១៩ ខេត្តកំពង់ចាម សម្រាប់ ចាត់ចែង ក្នុង យុទ្ធនាការ បង្ការ ទប់ស្កាត់ ការ រីករាលដាល នៃ វីរុស កូរ៉ូណា (កូវីដ ១៩) ក្នុង ភូមិសាស្ត្រ ខេត្តកំពង់ចាម ក៏ដូចជា នៅ ក្នុង ប្រទេស កម្ពុជា យេីងផង ដែរ ៕