ខេត្តព្រះសីហនុ៖រមណីដ្ឋានប្រសាទបន្ទាយទ័ពជាតំបន់កម្សាន្តដែលទើបបង្កើតថ្មីមានទីតាំងស្ថិតក្នុងភូមិអូរតាប៉ាងឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុបច្ចុប្បន្នកំពុងមានភាពទាក់ទាញភ្ញៀវទេសចរណ៏ជាតិនិងអន្តរៈជាតិចូលទៅលេងកម្សាន្តឥតដាច់ បើទោះជា រមណីដ្ឋានមួយនេះ កំពង់ដំណើរ ការសាងសង់ ក៏ដោយ។
.លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានអោយដឹងថារមណីយដ្ឋានថ្មី ឈ្មោះថារមណីដ្ឋានប្រ សាទបន្ទាយទ័ព នេះគឺបង្កើត ឡើងដោយក្រុម ហ៊ុនឯកជន ដោយរៀបចំជារបាក់ទឹកធ្លាក់ និងមានចម្លាក់ដាប់ ចេញពីផ្ទាំងថ្មនៅនឹងកន្លែងផ្ទាល់ដោយជាងចំលាក់និងរូបមួយចំនួនទៀតនាំយកមករៀបចំដាក់បន្ថែមមានទម្រង់ស្រដៀងទៅនឹងចម្លាក់នៅតាមប្រាសាទបុរាណ។ហើយបើយោងតាមការចុះពិនិត្យផ្ទាល់ដោយលោកប្រធានមន្ទីរ វប្បធម៌និងវិចិត្រសិល្ប:ខេត្តនិងមានការសហការពីអាជ្ញាធរស្រុកព្រៃនប់បានអោយដឹងថាភាគច្រើននៃចម្លាក់នៅក្នុងរមណីយដ្ឋាន កែច្នៃ « ប្រាសាទ បន្ទាយ ទ័ព » គឺសាងសង់បែបព្រហ្មញ្ញសាសនា។ទាំងនេះគឺជាការចូល រូមយ៉ាងសំខាន់ក្នុងការ អភិវឌ្ឍន៏ ដើម្បីបម្រើវិសយ័ទេសចរណ៍ក្នុងខេត្តព្រះសីហនុ។
.បងស្រី ញ៉ាញ ជាអ្នកបំរើការងារនៅរមណីដ្ឋានប្រសាទបន្ទាយទ័ព នេះបាន និយាយប្រាប់ ឲ្យដឹងថា ថ្ងៃធម្មតាមិនសូវមានភ្ញៀវទេសចរណ៏មកលេង កម្សាន្តទេ គឺភ្ញៀវទេសចរណ៏ភាគច្រើនមក លេងតែថ្ងៃ សៅរ៏ និងថ្ងៃអាទិត្យប៉ុណ្ណោះ ដោយសារ តែ រមណីដ្ឋានទើបនិងចាប់ផ្តើម សាងសង់ គឺភ្ញៀវតេសចរណ៏មកលេង កម្សាន្ត បានត្រឹមគយគន់មើលទឹកជ្រោះធ្លាក់និងទេសសភាពដ៏ស្រស់ ត្រកាល នៃសម្រសធម្មជាតិនៅជុំវិញ រម្យណី ដ្ឋានរូមនិងរូបចម្លាក់នៅលើផ្ទាំថ្មប៉ុណ្ណោះ ។
បច្ចុប្បន្នរមណីយដ្ឋានកែច្នៃ «ប្រាសាទបន្ទាយទ័ព» បើក អោយប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ទាំងអស់ចូលទស្សនាកំសាន្តដោយឥតគិតថ្លៃ។ដោយភ្ញៀវទេសចរណ៏អាចទៅលេងកម្សាន្តរមណីដ្ឋាន ប្រសាទបន្ទាយទ័ព បានគឺមានផ្លូវពីជំរើស ដោយផ្លូវទី១អាច ធ្វើដំណើរពីចេញផ្លូវ ជាតិលេខ ៤ត្រង់ចំណុចផ្លូវបំបែកគីឡូម៉ែត្រ លេខ ១៩៣ (ផ្លូវក្រាលគ្រួសក្រហម) ឆ្លងការតាម បណ្តោយ ភូមិអូតាប៉ាង ចម្ងាយ ប្រមាណជិត១០គីឡូម៉ែត្រ នោះ និង ដល់ហើយ។ ផ្លូវទី២ គឺអាចធ្វើដំណើរចេញពីរ ផ្លូវសម្តេចសង្ឃទេព្យ វង្យត្រង់ចំណុច ភូមិអូរត្រជាក់ចិត្ត ដោយ ធ្វើដំណើរ តាមផ្លូវក្រាលគ្រួសក្រហមដូចគ្នា ប៉ុន្តែរ មានចម្ងាយឆ្ងាយ ជាងផ្លូវទី១ បន្តិច គឺប្រវែងប្រមាណ ជិត ២០គីឡូមែត្រ ឯណ្ណោះ ៕នាគសមុទ្រ







































