កំពង់ឆ្នាំង ៖ ថ្ងៃសុក្រ ១១កើតខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី ព្រឹក ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំក្រុមការងារថ្នាក់ខេត្ត រួមជាមួយក្រុមការងារថ្នាក់ស្រុកឃុំ បានចុះប្រគល់ថវិកា បេឡាមរណសង្គ្រោះ ចំនួន ៨លាន រៀល និង លិខិតចូលរួមរំលែកទុក្ខ ជូនដល់គ្រួសារសពសមាជិកអតីតយុទ្ធជនមានឈ្មោះដូចខាងក្រោម :
១.លោកស្រី អ៊ុក សារ៉ាន់ ត្រូវជាប្រពន្ធរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ សៀន សាត ជាអតីតនគរបាល (និវត្តជន ) ID (RB13000346) ទទួលមរណភាព នៅភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៌ ។
២.លោកស្រី ម៉ម សាវី ត្រូវជាកូនរបស់សព សមាជិកអតីតយុទ្ធជនកម្ពុជា ឈ្មោះ សាំង ណេន ជាអតីតគ្រួសារសេនាជន (គ្រួសារពលី) ID (SC87000250) ទទួលមរណភាព នៅភូមិក្រសាំងពល ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
ជាចុងបញ្ចប់ ក្រុមគ្រួសាររបស់សព បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់បង
ប្អូនកងកម្លាំង និង អតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស សូមសម្តេច មានសុខភាពល្អ បន្តដឹកនាំប្រទេស កម្ពុជា ជារៀងរហូត និងសូមអរគុណ ដល់ឯកឧត្តម
គន់ គីម ទេសរដ្ឋមន្ត្រី , ឯកឧត្តមអភិ
បាលខេត្ត,ឯកឧត្តម ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារ សូមជួបប្រទះពុទ្ធ
ពរបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ ៕