កំពង់ឆ្នាំងៈ លោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលជា អ្នកដឹកនាំ ការបង្ក្រាប នេះ ដោយមាន ការសម្របសម្រួល ពី លោក អ៊ិត សុធា ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្ត បានឱ្យដឹងថា ជនសង្ស័យ ដែល សមត្ថកិច្ច កង រាជ អាវុធ ហត្ថ ខេត្ត ឃាត់ខ្លួន មានឈ្មោះ អេង ណា រ៉ុង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានមុខ របរ ជា ចាងហ្វាង សារព័ត៌មាន គេហទំព័រ អឹម អេស អឹម (MSM) មាន លំនៅ នៅក្នុង ភូមិ អូរសណ្តាន់ ឃុំ ទឹក ហូត ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ទន្ទឹមនឹងនេះ សមត្ថកិច្ច បាន ដក ហូត រថយន្ត ម៉ាក Lexus RX300 ពាក់ ស្លាក លេខ ព្រះសីហនុ 2A6300 ពណ៌ សូកូឡា ទូរស័ព្ទដៃ ២ គ្រឿង ម៉ាក OPPO កាត សម្គាល់ ខ្លួន អ្នកសារព័ត៌មាន មួយ សន្លឹក ។
កាលពី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០ កងរាជអាវុធហត្ថ ខេត្ត បាន ឃាត់ខ្លួន ចាងហ្វាង គេហទំព័រ អឹម អេស អឹម (MSM) នៅតាម ផ្លូវជាតិ លេខ ៥ ខាងមុខ ផ្សារ ទួល ក្រឡាញ់ ស្ថិតក្នុង ភូមិ ទួល ក្រឡាញ់ សង្កាត់ កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ពាក់ព័ន្ធ នឹង ករណី ដើរ កេណ្ឌ ប្រជាពលរដ្ឋ ឲ្យ ទៅ ចាប់យក ដី មាន ប្លង់ ស្របច្បាប់ របស់គេ ។
ករណី ឃាត់ខ្លួន ជនសង្ស័យនេះ ពាក់ព័ន្ធ ពីបទ ញុះញង់ អោយ ប្រព្រឹត្ត បទ ឧុ ក្រិ ដ្ឋ ជាអាទិ៍ និង កំហែង យក និង គំរាមថា នឹង សម្លាប់ កាលពី ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ នៅក្នុង ភូមិ ក្រាំង ស្គារ ឃុំ ក្រាំ ស្គារ ស្រុក ទឹកផុស . ខេត្ត កំពង់ឆ្នាំង ។
ព្រះរាជអាជ្ញា អម សាលាដំបូង ខេត្តកំពង់ឆ្នាំង លោក អ៊ិត សុធា បាន ឲ្យ ដឹង តាម ទូរស័ព្ទ នៅវេលា ម៉ោង ជិត ១១ ថ្ងៃទី ២៤ ធ្នូ នេះ ថា ឃាត់ខ្លួន ចាងហ្វាង សារព័ត៌មាន រូបនេះ ពាក់ព័ន្ធ នឹង ការ ញុះញង់ ប្រជាពលរដ្ឋ អោយចូល កាន់កាប់ ដី គេ ដែលមាន ប្លង់ ត្រឹមត្រូវ និង ជំរិត ទារប្រាក់ ពី ប្រជាពលរដ្ឋ និង មិនមាន ចុះបញ្ជី ការ នៅ មន្ទី សារព័ត៌មាន ក្នុង ខេត្ត នោះឡើយ ។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន សមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្ត កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្ត ហើយ លោក បាន បញ្ជូនទៅឱ្យ ចៅក្រម ស៊ើបសួរ ដើម្បី អនុវត្ត បន្ត តាម នីតិវិធី ៕